Reproductive System And Pregnancy Dr. Asst. Prof Uong Sokhan Flashcards
- អ៊ីប៉ូតាឡាមុសគឺជាប្រភពសំខាន់បំផុតសំរាប់ត្រួតពិនិត្យ និងគ្របគ្រងលើ ៖
☒ ក្រពេញពីទ្វីតារី តាមរយៈខួរក្បាល
☒ ក្រពេញពីទ្វីតារី តាមរយៈអ័រម៉ូន
☒ ក្រពេញThyroid តាមរយៈខួរក្បាល
☒ ក្រពេញ Thyroid តាមរយៈHormones
☑ ក្រពេញពីទ្វីតារី តាមរយៈអ័រម៉ូន
- តើសរីរាង្គណាមួយខាងក្រោម ដែលបញ្ចេញ Hormone Gonadotropin?
☒ ក្រពេញលើតម្រងនោម
☒ ក្លែបមុខនៃក្រពេញពីទ្វីតារី
☒ ក្លែបក្រោយនៃក្រពេញពីទ្វីតារី
☒ ក្រពេញ Thyroid
☑ ក្លែបមុខនៃក្រពេញពីទ្វីតារី
- ចម្លើយខាងក្រោមត្រឹមត្រូវចំពោះការត្រួតពិនិត្យនៃអ័រម៉ូនផលិតដោយអូវែរ លើកលែង តែមួយគឺ ៖
☒ ដំណើរការប្រែប្រួលដៃលកើតមាននៅក្នុងស្បូន
☒ ដំណើរការប្រែប្រួលរាងកាយពេលពេញវ័យ
☒ ដំណើរការប្រែប្រួលនៃការមានឈាមរដូវ
☒ ដំណើរការប្រែប្រួលនៃការផលឹតមេជីវិតឈ្មោល
☑ ដំណើរការប្រែប្រួលនៃការផលឹតមេជីវិតឈ្មោល
- ក្នុងដំណើរការនៃជីវិតស្ត្រី ការរំជួលចិត្ដផ្សេងៗអាចនាំឱ្យដំណើរការនៃ ៖
☒ វដ្ដរដូវមិនប្រក្រតី
☒ វដ្ដរដូវទៀងទាត់
☒ ការផលឹត Esrogenesល្អ
☒ ការផលឹតProgesteronesល្អ
☑ វដ្ដរដូវមិនប្រក្រតី
- អូវែរស្ដ្រីផ្ទុកហ្វូលីគុលពីកំណើត ៖
☒ ចំនួន ១០០.០០០
☒ ចំនួន ២០០.០០០
☒ ចំនួន ៥០០.០០០
☒ ចំនួន ៦០០.០០០
☑ ចំនួន ២០០.០០០
- ចម្លើយណាមួយដែលមិនមែនជាសមាសភាគនៃហ្វុលិគុលមួយ ៖
☒ ស្រទាប់ស្ដើងពទ្ធ័ជុំវិញខាងក្រៅ
☒ កោសិកា Granulosa នៅខាងក្រៅ មានទឹករាវនៅខាងក្នុង
☒ ស្រទាប់ប៉េលុយស៊ីត(Zona pelucida)
☒ ស្រទាប់ Theca នៅខាងក្រៅស្រទាប់ខ័ណ្ឌ
☑ ស្រទាប់ប៉េលុយស៊ីត(Zona pelucida)
- ក្រោយពេលឈាមរដូវ ភ្នាសស្បូនលូតលាស់និងឡើងក្រាស់ ដោយសារៈ
☒ ការកើនឡើងនៃ Oestrogène
☒ ការកើនឡើងនៃ Progestérone
☒ ការថយចុះនៃ Oestrogène
☒ ការថយចុះនៃ Progestérone
☑ ការកើនឡើងនៃ Oestrogène
- ក្រពេញភ្នាសស្បូនកាន់តែលូតលាស់ក្រាស់និងបញ្ចេញសារធាតុចិញ្ចឹមបានច្រើនដោយសារ៖
☒ ការកើនឡើងនៃ Oestrogène
☒ ការកើនឡើងនៃ Progesterone
☒ ការថយចុះនៃ Oestrogène
☒ ការថយចុះនៃ Progestérone
☑ ការកើនឡើងនៃ Progesterone
- ក្នុងវដ្តរដូវ FSH បញ្ចេញពីក្លែបមុខក្រពេញពីទ្វីតារី មានឥទ្ធិពលភ្ញោច
☒ ភ្នាសស្បូនឲ្យលូតលាស់ក្រាស់
☒ ភ្នាសស្បូនឲ្យកាន់តែលូតលាស់ក្រាស់និងបញ្ចេញសារជាតិចិញ្ចឹមច្រើន
☒ ហ្វុលិគុលឲ្យវិវឌ្ឍធំ ឈានទៅទុំ មានសមត្ថភាពបញ្ចេញអឺស្រ្តូសែនកើនឡើង
☒ ជម្រុញឲ្យហ្វុលិគុលទុំ បែកធ្លាយបញ្ចេញមេជីវិតញីចូលទៅក្នុងដៃស្បូន
☑ ហ្វុលិគុលឲ្យវិវឌ្ឍធំ ឈានទៅទុំ មានសមត្ថភាពបញ្ចេញអឺស្រ្តូសែនកើនឡើង
- ក្នុងវដ្តរដូវ LH បញ្ចេញពីក្លែបមុខក្រពេញពីទ្វីតារី មានឥទ្ធិពលភ្ញោច
☒ ភ្នាសស្បូនឲ្យលូតលាស់ក្រាស់
☒ ភ្នាសស្បូនឲ្យកាន់តែលូតលាស់ក្រាស់និងបញ្ចេញសារជាតិចិញ្ចឹមច្រើន
☒ ហ្វុលិគុលឲ្យវិវឌ្ឍធំ ឈានទៅទុំ មានសមត្ថភាពបញ្ចេញអឺស្រ្តូសែនកើនឡើង
☒ ជម្រុញឲ្យហ្វុលិគុលទុំ បែកធ្លាយបញ្ចេញមេជីវិតញីចូលទៅក្នុងដៃស្បូន
☑ ជម្រុញឲ្យហ្វុលិគុលទុំ បែកធ្លាយបញ្ចេញមេជីវិតញីចូលទៅក្នុងដៃស្បូន
- អ័រម៉ូនឈ្មោះអ្វីដែលភ្ញោចឲ្យហ្វុលិគុលទំក្នុងអូវែរប្រែះធ្លាយ?
☒ អឺស្តូ្រសែន
☒ ប្រូសេស្តេរ៉ូន
☒ LH
☒ FSH
☑ LH
- អ័រម៉ូនឈ្មោះអ្វីដែលភ្ញោចឲ្យហ្វុលិគុលក្នុងអូវែរលូតលាស់ធំនិងមានមួយទំ?
☒ អឺស្តូ្រសែន
☒ ប្រូសេស្តេរ៉ូន
☒ LH
☒ FSH
☑ FSH
- ចម្លើយខាងក្រោមត្រឹមត្រូវចំពោះមុខងាររបស់អង្គលឿងក្នុងវដ្តរដូវធម្មតាលើកលែងតែ ការបញ្ចេញអ័រម៉ូនមួយគឺ ៖
☒ Estrogenes
☒ Progestérone
☒ Relaxin
☒ ប្រូស្តាក្លង់ឌីន (Prostaglandin)
☑ ប្រូស្តាក្លង់ឌីន (Prostaglandin)
- ការបែកធ្លាយត្រង់ផ្ទៃ Ovaire ពេលអូវុឡាស្យុងជំរុញឲ្យមានការបញ្ចេញអ្វីចូលក្នុងដៃស្បូន ៖
☒ រំអិលមាត់ស្បូន
☒ មេជីវិតញី
☒ មេជីវិតឈ្មោល
☒ អឺស្តូ្រសែន
☑ មេជីវិតញី
- ក្រោយពេលហ្វុលិគុលបញ្ចេញមេជីវិតញី ៖
☒ ហ្វុលីគុលប្រែជាអង្គលឿង
☒ ស្ត្រីចាប់ផ្ដើមមានអូវុឡាស្យុង
☒ ស្ដ្រីចាប់ផ្ដើមមានរដូវ
☒ ស្ត្រីចាប់ផ្តើមមានគភ៌
☑ ហ្វុលីគុលប្រែជាអង្គលឿង
- ក្នុងវដ្តរដូវស្ត្រី ការកើតឡើងនៃអង្គលឿងថិតក្រោមឥទ្ធិពលនៃអ័រម៉ូនមួយបញ្ចេញ ដោយពីទ្វីតារីគឺៈ
☒ GnRH
☒ FSH
☒ LH
☒ hCG
☑ LH
- ក្នុងវដ្តរដូវ តើអង្គលឿង(Corpus luteum)កើតមានពេលណា?
☒ ចាប់ផ្តើមវដ្តរដូវ
☒ ពាក់កណ្តាលវដ្តរដូវ
☒ ពេលអូវុឡាស្យុង
☒ ក្រោយពេលអូវុឡាស្យុង
☑ ក្រោយពេលអូវុឡាស្យុង
- ចម្លើយដែលត្រឹមត្រូវចំពោះអាយុកាលនៃអង្គលឿង(Corpus luteum)ពេលគ្មានគ៌ភ?
☒ ១អាទិត្យ
☒ ២អាទិត្យ
☒ ៣អាទិត្យ
☒ ១០អាទិត្យ
☑ ២អាទិត្យ
- ឃ្លាទាំងអស់ខាងក្រោមត្រូវទាំងអស់ លើកលែងតែមួយគឺអ្វី?
☒ ឈាមរដូវកើតមានកាលណាមានការខូចអង្គលឿង(Corpus luteum)
☒ ការរក្សាទុកមិនដាច់ធ្លាក់នៃភ្នាសស្បូន ដោយសារមានអឺស្ត្រូសែនគាំទ្រ
☒ ដំណាក់កាលបញ្ចេញ(secretory phase)នៃវដ្តរដូវ គាំទ្រដោយប្រូសេស្តេរ៉ូន
☒ ដំណាក់កាលដំបូងនៃវដ្តរដូវ(proliferative phase)គាំទ្រដោយអឺស្ត្រូសែន
☑ ការរក្សាទុកមិនដាច់ធ្លាក់នៃភ្នាសស្បូន ដោយសារមានអឺស្ត្រូសែនគាំទ្រ
- ខាងក្រោមណាមួយដែលមិនមែនប្រសិទ្ធភាពនៃអឺស្ត្រូសែនក្នុងខ្លួនស្ត្រី ៖
☒ ការលូតលាស់ប្រដាប់ភេទនិងរាងកាយស្ត្រី
☒ ការបែងចែកការដុះសក់ និងរោមពុយប៊ិស
☒ ភាពរឹងមាំនៃឆ្អឹង
☒ បង្កើនការបញ្ចេញទឹកដោះ
☑ បង្កើនការបញ្ចេញទឹកដោះ
- ក្នុងខ្លួនស្រ្តីProgesterone មានសកម្មភាព ៖
☒ លើគ្រប់កោសិកានៃរាង្គកាយ
☒ លើកោសិកាដែលធ្លាប់ទទួលឥទ្ធិពលអឺស្ត្រូសែន
☒ លើកោសិកាមាត់ស្បូនតែប៉ុណ្ណោះ
☒ លើកោសិកាក្នុងស្បូនតែប៉ុណ្ណោះ
☑ លើកោសិកាដែលធ្លាប់ទទួលឥទ្ធិពលអឺស្ត្រូសែន
- ក្នុងវដ្តរដូវ ប្រសិទ្ធិភាពនៃ Progestérone បញ្ជាក់ច្បាស់ចាប់ពី ៖
☒ ចុងក្រោយនៃវដ្ដរដូវ
☒ ផ្តើមវដ្ដរដូវ
☒ ពាក់កណ្ដាលក្រោយនៃវដ្ដរដូវ
☒ ចំកណ្ដាលវដ្ដរដូវ
☑ ពាក់កណ្ដាលក្រោយនៃវដ្ដរដូវ
- ប្រសិទ្ធិភាពនៃ Progestérone បង្ករឱ្យ ៖
☒ កំដៅខ្លួនថយចុះ ០.៥ អង្សាសេ បន្ទាប់ពី Ovulation
☒ កំដៅខ្លួនកើនឡើង ០.៥ អង្សាសេ បន្ទាប់ពី ovulation
☒ កំដៅខ្លួនកើនឡើង ១០ អង្សាសេ បន្ទាប់ពី Ovulation
☒ កំដៅខ្លួនថយចុះ ១០ អង្សាសេ បន្ទាប់ពី Ovulation
☑ កំដៅខ្លួនកើនឡើង ០.៥ អង្សាសេ បន្ទាប់ពី ovulation
- រដូវដំបូងរបស់ស្ដ្រីវ័យជំទង់មានលក្ខណៈជាAnovulation។លទ្ធភាពមានគភ៌នឹងកើតមាន ៖
☒ ក្នុងរយៈពេលពី ១-២ឆ្នាំបន្ទាប់ពីមានរដូវដំបូង
☒ ក្នុងរយៈពេលពី២-៣ឆ្នាំបន្ទាប់ពីមានរដូវដំបូង
☒ ក្នងរយៈពេលពី ៣-៤ឆ្នាំបន្ទាប់ពីមានរដូវដំបូង
☒ ក្នុងរយៈពេលពី ៤-៥ឆ្នាំបន្ទាប់ពីមានរដូវដំបូង
☑ ក្នុងរយៈពេលពី ១-២ឆ្នាំបន្ទាប់ពីមានរដូវដំបូង