Emergency and First Aid Dr. Kim Chantha Flashcards
- នៅពេលជួបជនរងគ្រោះដែលធ្លាយពោះចេញពោះវៀនមកក្រៅ តើអ្នកជួយយ៉ាងដូចម្តេច ?
☒ ត្រូវព្យាយាមរុញញាត់ពោះវៀន បញ្ចូលទៅក្នុងពោះវិញជាបន្ទាន់ហើយរុំបង់ឲ្យជិត
☒ បញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ជាបន្ទាន់ ព្រោះជាករណីធ្ងន់ធ្ងរ
☒ យកស្បៃស្អាតផ្សើមសេរ៉ូមប្រៃគ្របលើពោះវៀនហើយគ្របផ្តិលរួចរុំឲ្យជាប់បញ្ជូនទៅមន្ទីរពេទ្យ
☒ លាងសំអាតពោះវៀនឲ្យស្អាត រួចញាត់បញ្ជូលទៅក្នុងពោះវិញ រួចបញ្ជូនទៅពេទ្យ
☑ យកស្បៃស្អាតផ្សើមសេរ៉ូមប្រៃគ្របលើពោះវៀនហើយគ្របផ្តិលរួចរុំឲ្យជាប់បញ្ជូនទៅមន្ទីរពេទ្យ
- ពេលដែលអ្នកចងហ្គារ៉ូឃាត់ឈាមឲ្យជនរងគ្រោះ តើត្រូវធ្វើអ្វី បន្ទាប់ពីចងហ្គារ៉ូ ភ្លាម ?
☒ កត់ត្រាពីបរិមាណឈាមដែលបានហូរចេញ
☒ កត់ត្រាពីពេលម៉ោងចងហ្គារ៉ូ
☒ កត់ត្រាពីពេលម៉ោងដែលរងគ្រោះថ្នាក់
☒ កត់ត្រាពេលម៉ោង ដែលអ្នកទៅដល់ភ្លាម
☑ កត់ត្រាពីពេលម៉ោងចងហ្គារ៉ូ
- ជនរងគ្រោះដែលមានសភាពស្ហុក តើអ្នកត្រូវដាក់ក្នុងស្ថានភាពបែបណា ?
☒ ដាក់ស្ថានភាពដំណេកផ្អៀង កុំឲ្យស្ទះស្លែស្ម
☒ ដាក់ស្ថានភាព ពាក់កណ្តាលអង្គុយ
☒ ដាក់ស្ថានភាពដំណេកផ្ងារ ក្បាលទាប ជាងជើង
☒ ស្ថានភាពដំណេកផ្ងារ ក្បាលខ្ពស់ជាងជើង ងាយស្រួលដកដង្ហើម
☑ ដាក់ស្ថានភាពដំណេកផ្ងារ ក្បាលទាប ជាងជើង
- ណ្តាលមូលហេតុខាងក្រោម តើមូលហេតុណាមួយដែលធ្វើឲ្យ Hypovolemic choc ?
☒ មានមេរោគច្រើន ក្នុងប្រព័ន្ធឈាមរត់
☒ ការបុកប៉ះទង្គិចពោះខ្លាំង ដោយគ្រោះថ្នាក់ចរាចរ
☒ ដោយសារ មានការឈឺចាប់ខ្លាំងពេក
☒ ដោយសារមានការភ័យខ្លាចខ្លាំងពេក
☑ ការបុកប៉ះទង្គិចពោះខ្លាំង ដោយគ្រោះថ្នាក់ចរាចរ
- តើអ្នកត្រូវស្ទាបជីពចរណាមួយខាងក្រោម ដែលសំខាន់ក្នុងការវាយតម្លៃចង្វាក់បេះដូងពេលCPR ?
☒ ជីពចរ រ៉ាដ្យាល់
☒ ជីពចរ ការ៉ូទីត
☒ ជីពចរ នៅសៀតថ្កា
☒ ជីពចរ នៅឃ្លៀក
☑ ជីពចរ ការ៉ូទីត
- នៅពេលអ្នកជួបជនរងគ្រោះបាត់បង់ស្មារតី តើអ្នកត្រូវធ្វើអ្វីមុនគេបង្អស់ នៅពេលជួយជនរងគ្រោះ?
☒ ស្រែកបង្កូកប្រកាស ហៅគ្នាជួយ
☒ ធ្វើការបើកផ្លូវខ្យល់ ហើយផ្លុំ មាត់២ដង
☒ ធ្វើការពិនិត្យជីពចរ ជនរងគ្រោះភ្លាម
☒ រឹតប្រេងខ្យល់ និងកោសខ្យល់ឲ្យភ្លាម ជាបន្ទាន់
☑ ស្រែកបង្កូកប្រកាស ហៅគ្នាជួយ
- តើជនរងគ្រោះខ្វះអុកស៊ីហ្ស៊ែន រយៈប៉ុន្មាននាទី បានធ្វើឲ្យខូចកោសិកាខួរក្បាល ?
☒ ពី ២ ទៅ ៣នាទី
☒ ពី ៨ ទៅ ១៥ នាទី
☒ ពី ៤ ទៅ ៧ នាទី
☒ ពី ១០ ទៅ ១៥នាទី
☑ ពី ៤ ទៅ ៧ នាទី
- ពេលមានជនរងគ្រោះស្លាក់អាហារ ឫវត្ថុអ្វី ស្ទះផ្លូវខ្យល់ តើអ្នកត្រូវធ្វើតាមវិធីណា ដើម្បីសង្គ្រោះ ?
☒ ធ្វើវិធីបើកផ្លូវដង្ហើមភ្លាម
☒ ឲ្យជនរងគ្រោះប្រឹងស្រែក និង លោតរលាក់ឲ្យខ្លាំងៗ
☒ អនុវត្ត វិធី CPR ភ្លាមជាបន្ទាន់កុំឲ្យហួសពេល
☒ អនុវត្តតាមវិធី ហេមឡិច ភ្លាម
☑ អនុវត្តតាមវិធី ហេមឡិច ភ្លាម
- ការធ្វើ CPR តើល្បឿននៃការសង្កត់ទ្រូង មានចំនួនប៉ុន្មានដង ក្នុង១នាទី ចំពោះមនុស្សធំ ?
☒ ចំនួន ១២ ទៅ ១៨ ដង ក្នុង១នាទី
☒ ចំនួន ៦០ ទៅ ៨០ ដង ក្នុង១នាទី
☒ ចំនួន ៨០ ទៅ ១០០ ដង ក្នុង១នាទី
☒ ចំនួន ១០០ ទៅ ១២០ ដង ក្នុង១នាទី
☑ ចំនួន ៨០ ទៅ ១០០ ដង ក្នុង១នាទី
- តើការហូរឈាមក្នុងពោះ កើតឡើងដោយសារមូលហេតុអ្វី ?
☒ ដោយការបុក ប៉ះទង្គិចក្បាលខ្លាំង
☒ ដោយសារមានបែកថ្លើមប្រម៉ាត់ ឫលំពែង
☒ ដោយការចាក់ដោយម្ជុលធំ ហើយវែងពេក
☒ ដោយសារហាត់ប្រាណខ្លាំងពេក
☑ ដោយសារមានបែកថ្លើមប្រម៉ាត់ ឫលំពែង
- តើការបាត់បង់ឈាមយ៉ាងតិច ប៉ុន្មានភាគរយ ដែលអាចឲ្យមានស្ហុក ?
☒ លើសពី ៣០% នៃចំណុះឈាម
☒ លើសពី ៣៥% នៃចំណុះឈាម
☒ លើសពី ២០% នៃចំណុះឈាម
☒ លើសពី ៤០% នៃចំណុះឈាម
- តើការបាត់បង់ឈាមយ៉ាងតិច ប៉ុន្មានភាគរយ ដែលអាចឲ្យមានស្ហុក ?
☑ លើសពី ២០% នៃចំណុះឈាម
- នៅពេលដែលអ្នកធ្វើ CPR តើអ្នកត្រូវសង្កត់ទ្រូងប៉ុន្មានដង ក្នុង១លើកៗ?
☒ សង្កត់ទ្រូង ពី ១៨ដង ទៅ ២០ ដងក្នុង១នាទី
☒ សង្កត់ទ្រូង ពី ២០ដង ទៅ ២៥ ដងក្នុង១នាទី
☒ សង្កត់ទ្រូងចំនួន ៣០ ដងក្នុង១លើកៗ
☒ សង្កត់ទ្រូង ពី ១២ដង ទៅ ១៨ ដងក្នុង១នាទី
☑ សង្កត់ទ្រូងចំនួន ៣០ ដងក្នុង១លើកៗ
- មុននឹងធ្វើការផ្លុំមាត់(ផ្តល់ខ្យល់)ជនរងគ្រោះដែលគ្មានដកដង្ហើម តើត្រូវធ្វើអ្វីខ្លះ ?
☒ មិនបាច់ធ្វើអ្វីៗនាំខាតពេលទេ ត្រូវតែផ្លុំមាត់ជាបន្ទាន់
☒ ធ្វើការបើកផ្លូវខ្យល់ ជូតសម្អាតមាត់ និងមើលក្នុងមាត់សិន
☒ ត្រូវពិនិត្យក្នុងរុន្ធច្រមុះនិងមាត់សិន
☒ ត្រូវយកកន្សែងមកទ្រាប់មាត់ ការពារការចម្លងរោគ
☑ ធ្វើការបើកផ្លូវខ្យល់ ជូតសម្អាតមាត់ និងមើលក្នុងមាត់សិន
- អ្នកដែលរងគ្រោះដោយសារការ បោះបង់ចោល មានស្តែងចេញជាសញ្ញា ដូចជា ៖
☒ ការលើសសំពាធឈាម
☒ សញ្ញាកង្វះអាហារូបត្ថម្ភ
☒ សញ្ញានៃជម្ងឺកាមរោគ
☒ ជម្ងឺសើស្បែក
☑ សញ្ញាកង្វះអាហារូបត្ថម្ភ
- ដើម្បីកុំឲ្យស្ហុកធ្ងន់ធ្ងរ ត្រូវដាក់ស្ថានភាពជនរងគ្រោះដែលហូរឈាមក្នុងពោះក្នុងស្ថានភាពដូចម៉្តេច?
☒ ដំណេកផ្ងារ លើកកល់ជើងខ្ពស់ជាងក្បាល
☒ កល់ក្បាលឲ្យខ្ពស់ ស្រួលក្នុងការដកដង្ហើម
☒ ដាក់ស្ថានភាព ដំណេកសុវត្តិភាព
☒ ដាក់ក្នុងស្ថានភាព ពាក់កណ្តាលអង្គុយ
☑ ដំណេកផ្ងារ លើកកល់ជើងខ្ពស់ជាងក្បាល
- ការដាក់ជនរងគ្រោះក្នុងស្ថានភាពលើកជើងខ្ពស់ជាងក្បាលមិនអាចឲ្យធ្វើបានទេក្នុងករណីដូចជា ៖
☒ ជនរងគ្រោះ មានវ័យក្មេងពេក
☒ មានរបួសនៅនឹងជើងធ្ងន់ធ្ងរ
☒ មានរបួសហូរឈាម នៅក្បាលធ្ងន់ធ្ងរ
☒ ជនរងគ្រោះសន្លប់បាត់ស្មារតី
☑ មានរបួសហូរឈាម នៅក្បាលធ្ងន់ធ្ងរ
- ការដាក់សុងទឹកនោម គេធ្វើក្នុងគោលបំណងអ្វី ?
☒ កំណត់ពីសមត្ថភាពដំណើរការ នៃតម្រងនោម
☒ តាមដានសញ្ញាជីវិត
☒ តាមដានកំរិតអាហារូបត្ថម្ភ
☒ បង្ការជម្ងឺទឹកនោមផ្អែម
☑ កំណត់ពីសមត្ថភាពដំណើរការ នៃតម្រងនោម
- ពេលធ្វើការតាមដានស្ថានភាព អ្នកជម្ងឺ ដែលសន្លប់គេត្រូវ ធ្វើអ្វីខ្លះ ?
☒ សំអាតមាត់ និង កក់សក់ឲ្យមានអនាម័យល្អ
☒ រៀបចំសម្លៀកបំពាក់ ឲ្យបានត្រឹមត្រូវ ទៅតាមក្បួនខ្នាតអនាម័យ
☒ ផ្តល់អាហារដែលមានជីវជាតិ ល្អៗ
☒ ត្រួតពិនិត្យសញ្ញាជីវិត ជាប្រចាំ
☑ ត្រួតពិនិត្យសញ្ញាជីវិត ជាប្រចាំ
- ពេលមានការពុលដោយឱសថ DIAZEPAM គេត្រូវធ្វើអន្តរាគមន៏ ដូចម៉េ្តច ?
☒ ដាក់សុងក្រពះ ផ្តល់អាហារឲ្យច្រើន
☒ ផ្តល់ជាតិទឹកតាមវេជ្ជបញ្ជា និងធ្វើការលាងក្រពះភ្លាមជាបន្ទាន់
☒ ឲ្យផឹកប្រេង ឬ ខ្លាញ់ដុំដើម្បីបន្សាប
☒ ដាក់សេរ៉ូមជួយកម្លាំងភ្លាម
☑ ផ្តល់ជាតិទឹកតាមវេជ្ជបញ្ជា និងធ្វើការលាងក្រពះភ្លាមជាបន្ទាន់
- ការប្រើប្រាស់ថ្នាំប្រភេទ ប៉ារ៉ាសេតាមុលច្រើនហួសកំរិត បណ្តាលឲ្យមានរោគសញ្ញា ដូចជា ៖
☒ រវើរវាយ / រសេះរសោះ / ចុកពោះ
☒ រាក និងក្អួត
☒ វិលមុខជាប្រចាំ
☒ ឈឺក្បាល លើសសម្ពាធឈាម
☑ រវើរវាយ / រសេះរសោះ / ចុកពោះ
- ការបញ្ឈប់ភ្លាមៗនូវការផឹកស្រាដែលការផឹកមានរយៈពេលយូរឆ្នាំវាបណ្តាលឲ្យចេញរោគសញ្ញា៖
☒ មានអារម្មណ៏សប្បាយ គ្មានខ្វល់ពីបញ្ហាអ្វីទាំងអស់
☒ មានការក្អួតចង្អោរនិងឃ្លានយ៉ាងខ្លាំង
☒ រវើរវាយ ឡេះឡះ មានសកម្មភាពមិនដឹងខ្លួន
☒ អង្គុយស្ងៀមស្ងាត់តែឯង
☑ រវើរវាយ ឡេះឡះ មានសកម្មភាពមិនដឹងខ្លួន
- សញ្ញាគ្រោះថ្នាក់ដែលកើតមានចំពោះជនរងគ្រោះចរាចរ ដែលបាត់បង់ស្មារតី មានដូចជា ៖
☒ ស្បែកសើម មានកំដៅឧណ្ហៗ
☒ គ្មានជីពចរ នៅកដៃ
☒ បបូរមាត់ស្វាយ មានហូរឈាមពីរុន្ធត្រចៀក
☒ មានការស្ងួតមាត់យ៉ាងខ្លាំង
☑ បបូរមាត់ស្វាយ មានហូរឈាមពីរុន្ធត្រចៀក
- ប្រការដែលត្រូវធ្វើ ដើម្បីកុំឲ្យមាន ការស្លាក់ ដូចជា ៖
☒ ត្រូវហូបអាហារឲ្យបានឆាប់រហ័ស កុំខំទំពារយូរពេក
☒ ហូបបណ្តើរ ជជែកលេងសើចបណ្តើរ
☒ កុំនិយាយលេង ឫ ប្រលែងគ្នា ពេលកំពុងទំពារអាហារ
☒ កុំហូបអាហាររឹង ឬមានជាតិហ្គាសច្រើនពេក
☑ កុំនិយាយលេង ឫ ប្រលែងគ្នា ពេលកំពុងទំពារអាហារ
- បច្ចេកទេស ហេមឡិច គេសំរាប់អនុវត្តដល់ជនរងគ្រោះដែលមានបញ្ហាដូចជា៖
☒ លង់ទឹក
☒ ហឺតហត់ខ្លាំង
☒ មានការស្ទះបំពង់ខ្យល់ ដោយដុំអាហារ ឫ វត្ថុផ្សេងៗ
☒ មានគាំងបេះដូង និង មានបញ្ហាដង្ហើម
☑ មានការស្ទះបំពង់ខ្យល់ ដោយដុំអាហារ ឫ វត្ថុផ្សេងៗ