Endocrine System Dr. Kong Mealin Flashcards
- ក្រពេញខាងក្រោមនេះសុទ្ធតែជាក្រពេញអង់ដូគ្រីនលើកលែងតែ:
☒ ក្រពេញទីមុស
☒ ក្រពេញទីរ៉ូអ៊ីត
☒ ក្រពេញដោះ
☒ ក្រពេញប៉ារ៉ាទិរ៉ូអ៊ីត
ក្រពេញដោះ
- ក្រពេញខាងក្រោមនេះសុទ្ធតែជាក្រពេញចំរុះ(ក្រពេញបញ្ចោក្នុងផងនិងក្រៅផង)លើកលែងតែ:
☒ ក្រពេញកន្សោមតំរងនោម
☒ អូវែរ
☒ ពងស្វាស
☒ លំពែង
ក្រពេញកន្សោមតំរងនោម
- ក្រពេញខាងក្រោមនេះសុទ្ធតែជាក្រពេញបញ្ចោញក្រៅលើកលែងតែ:
☒ ក្រពេញទឹកមាត់
☒ ក្រពេញញើស
☒ ក្រពេញពីណេអាល
☒ ថ្លើម
☑ ក្រពេញពីណេអាល
- ក្រពេញអ៊ីប៉ូហ្វីសស្ថិតនៅពីខាងក្រោមអ៊ីប៉ូតាឡាមុសវាត្រូវបានព្យួរចេញពីអ៊ីប៉ូតាឡាមុសតាមរយៈ
☒ Adenohypophysis
☒ Neurohypophysis
☒ Infudibulum
☒ Hypothalamo-hypophyseal tract
☑ Infudibulum
- ក្រពេញរបស់អ៊ីប៉ូហ្វីសមួយមិនផលិតអរម៉ូនទេ វាគ្រាន់តែជាអ្នកស្តុកអរម៉ូនដែលផលិតដោយអ៊ីប៉ូតាឡាមុសគឺ :
☒ Adenohypophysis
☒ Anterior pituitary
☒ Secondary capillaries
☒ Posterior lobe
☑ Posterior lobe
- អរម៉ូនដែលភ្ញោចអោយដំណើរការអភិវឌ្ឍន៍ពងថ្លា ( follicle ) រាងដូចពពុះដែលផ្ទុកស៊ុតនិងនៅក្នុងអូវែគឺ :
☒ ACTH
☒ FSH
☒ TSH
☒ GH
☑ FSH
- អរម៉ូនដែលភ្ញោចអង្គលឿងនិងពងស្វាសអោយបញ្ចោញ progesterone និង testosterone គឺ :
☒ GH
☒ TSH
☒ LH
☒ ACTH
☑ LH
- ក្រពេញទីរ៉ូអ៊ីតវាទទួលរងឥទ្ធិពលពីអរម៉ូន
☒ FSH
☒ Prolactine
☒ Ocytocine
☒ TSH
☑ TSH
- ACTH ជាអរម៉ូនដែលមានអំពើទៅលើ
☒ ក្រពេញដោះ
☒ ក្រពេញពងស្វាស
☒ ក្រពេញទីរ៉ូអ៊ីត
☒ ក្រពេញកន្សោមតំរងនោម
☑ ក្រពេញកន្សោមតំរងនោម
- តើអរម៉ូនណាមួយដែលមានតួនាទីសំរាប់ផលិតទឹកដោះ ?
☒ FSH
☒ PRL
☒ Oxytocin
☒ ADH
☑ PRL
- អរម៉ូនដែលភ្ញោចអោយមានការកន្ត្រាក់បាញ់ចេញទឹកដោះនៅពេលបំបៅកូនគឺ:
☒ Prolactin
☒ Oxytocin
☒ Thyroxin
☒ ACTH
☑ Oxytocin
- អរម៉ូនទីរ៉ូអ៊ីតសំខាន់ៗពីរ ( T3,T4 ) ត្រូវបានបញ្ចោញដោយ:
☒ ហ្វូលីគុលទីរ៉ូអ៊ីត
☒ កោសិកាសេ
☒ កោសិកាហ្វូលីគុល
☒ កោសិកាប៉ារ៉ាហ្វូលីគុល
☑ កោសិកាហ្វូលីគុល
- Calcitonine ជាអរម៉ូនរបស់ក្រពេញទីរ៉ូអ៊ីតដែលផលិតដោយ:
☒ ហ្វូលីគុលទីរ៉ូអ៊ីត
☒ កូឡូអ៊ីត
☒ កោសិកាប៉ារ៉ាហ្វូលីគុល
☒ កោសិកាហ្វូលីគុល
☑ កោសិកាប៉ារ៉ាហ្វូលីគុល
- អរម៉ូន Calcitonine របស់ក្រពេញទីរ៉ូអ៊ីតត្រូវបានបញ្ចោញដើម្បី :
☒ បន្ថយអត្រាកាល់ស៉្យូមក្នុងឈាម
☒ បង្កើនអត្រាសូដ្យូមក្នុងឈាម
☒ បង្កើនអត្រាមេតាបូលីស
☒ បន្ថយអត្រាប៉ូតាស៉្យូមក្នុងឈាម
☑ បន្ថយអត្រាកាល់ស៉្យូមក្នុងឈាម
- ខាងក្រោមនេះគឺជាអរម៉ូនរបស់ស្រទាប់ cortex នៃក្រពេញកន្សោមតំរងនោមលើកលែងតែ
☒ Hydrocortisone
☒ Aldosterone
☒ Epinéphrine
☒ Testostérone
☑ Epinéphrine
- អរម៉ូនដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក ( anti-inflammatoire ) គឺ
☒ Hydrocortisone
☒ Aldosterone
☒ Epinephrine
☒ Norepinephrine
☑ Hydrocortisone
- ដើម្បីធានាក្នុងការផ្តល់គ្លុយកូសអោយបានគ្រប់គ្រាន់ទៅខួរក្បាលករណីគ្លុយកូសឈាមថយចុះពួក catecholamines បញ្ឈប់ការចាប់យកនិងប្រើប្រាស់គ្លុយកូសដោយសាច់ដុំ វាបញ្ឈប់ការបញ្ចោញ
☒ Cortisol
☒ Insulin
☒ TSH
☒ Aldosterone
☑ Insulin
- ក្រពេញអង់ដូគ្រីន ( endocrine glands )
☒ បញ្ចោញសារជាតិដែលមិនកែប្រែមេតាបូលីសនៃកោសិកាចំណុចរបស់វា ប៉ុន្តែវាមានផលខាងកោសិកា
☒ បញ្ចោញផលិតផលរបស់វាតាមបំពង់
☒ កាពីលែរឈាមមានតង់ស៊ីតេទាបខុសធម្មតា
☒ ដោះលែងការបញ្ចោញរបស់វាទៅក្នុងឈាម
☑ ដោះលែងការបញ្ចោញរបស់វាទៅក្នុងឈាម
- ក្រពេញមួយដែលព្យួរចេញពីបាតអ៊ីប៉ូតាឡាមុស និងស្ថិតនៅក្នុងរណ្តៅកែបសេះគឺ
☒ អ៊ីប៉ូតាឡាមុស
☒ ក្រពេញពីណេអាល
☒ ក្រពេញអ៊ីប៉ូហ្វីស
☒ ក្រពេញប៉ារ៉ាទិរ៉ូអ៊ីត
☑ ក្រពេញអ៊ីប៉ូហ្វីស
- អ្វីដែលធ្វើអោយអរម៉ូនមានឥទ្ធិពលទៅលើកោសិកា ?
☒ លក្ខណៈគីមីរបស់អរម៉ូន
☒ វត្តមានគ្រឿងទទួលសំរាប់អរម៉ូន
☒ ទីតាំងក្រពេញដែលបញ្ចោញអរម៉ូន
☒ ទីតាំងរបស់កោសិកាចំណុច
☑ វត្តមានគ្រឿងទទួលសំរាប់អរម៉ូន
- The neurohypophysis ( ក្លែបក្រោយ ) បញ្ចោញ:
☒ prolactin (PRL).
☒ adrenocorticotropic hormone (ACTH).
☒ oxytocin (OT)
☒ thyroid hormone (TH).
☑ oxytocin (OT)
- Thyrotropin-releasing hormone ( TRH ) គោលដៅចំណុចវាគឺ :
☒ ក្រពេញទីរ៉ូអ៊ីត
☒ ក្លែបមុខអ៊ីប៉ូហ្វីស
☒ ក្លែបក្រោយអ៊ីប៉ូហ្វីស
☒ អ៊ីប៉ូតាឡាមុស
☑ ក្លែបមុខអ៊ីប៉ូហ្វីស
- Gonadotropins គោលដៅចំណុចវាគឺ:
☒ ក្លែបមុខអ៊ីប៉ូហ្វីស
☒ ក្លែបក្រោយអ៊ីប៉ូហ្វីស
☒ ក្រពេញទីរ៉ូអ៊ីត
☒ អូវែ
☑ អូវែ
- ប្រព័ន្ធពកអ៊ីប៉ូហ្វីសភ្ជាប់ :
☒ Adenohypophysis ជាមួយនិងអ៊ីប៉ូតាឡាមុស
☒ Neurohypophysis ជាមួយនិងអ៊ីប៉ូតាឡាមុស
☒ ក្លែបមុខភ្ជាប់ជាមួយនិងក្លែបក្រោយ
☒ អ៊ីប៉ូតាឡាមុសជាមួយនិងសរីរាង្គចំណុច
☑ Adenohypophysis ជាមួយនិងអ៊ីប៉ូតាឡាមុស
- ទាំងអស់នេះគឺជាអរម៉ូនអ៊ីប៉ូតាឡាមុសលើកលែងតែ :
☒ antidiuretic hormone (ADH)
☒ luteinizing hormone (LH)
☒ oxytocin ( OT )
☒ thyrotropin releasing hormone (TRH)
☑ luteinizing hormone (LH)
- អរម៉ូន Antidiuretic ( ADH ) គោលដៅចំណុចរបស់វាគឺ:
☒ Kidneys
☒ Adrenal gland
☒ Adenohypophysis
☒ Hypothalamus
☑ Kidneys
- ជាញឹកញាប់សរីរាង្គចំណុចភាគច្រើនសំរួលតំរូវក្រពេញអ៊ីប៉ូហ្វីស ( pituitary gland ) ដោយឆ្លងកាត់តាម:
☒ negative feedback inhibition
☒ positive feedback inhibition
☒ up-regulation
☒ down-regulation
☑ negative feedback inhibition
- នៅក្នុងរូបភាព hypothalamo-pituitary និងទំនាក់ទំនងទៅសរីរាង្គចំណុច ។ តើអរម៉ូនមួយណាដែលភ្ញោចឱ្យមានការបញ្ចោញ glucocorticoid ?
☒ TRH
☒ TSH
☒ ACTH
☒ PRL
☑ ACTH
- ទាំងអស់នេះមួយណាដែលជំរុញដល់ការអភិវឌ្ឍន៍កោសិកាតេ ( T ) និងសកម្មភាពរបស់វា:
☒ ទីរ៉ូអ៊ីត
☒ ទីមុស
☒ ប៉ារ៉ាទីរ៉ូអ៊ីត
☒ ក្រពេញកន្សោមតំរងនោម
☑ ទីមុស
- ក្រពេញមួយណាផលិតអរម៉ូនដែលបង្កើនអត្រាមេតាបូលីសរាងកាយ ចូលរួមលៃតំរូវកំដៅរាងកាយ និង ភ្ញោចប្រព័ន្ធប្រសាទទារកអោយអភិវឌ្ឍបានត្រឹមត្រូវទៅតាមអ្វីៗដែលមានជាប់មកពីកំណើត:
☒ ក្រពេញទីរ៉ូអ៊ីត
☒ លំពែង
☒ ប៉ារ៉ាទីរ៉ូអ៊ិត
☒ ក្រពេញកន្សោមតំរងនោម
☑ ក្រពេញទីរ៉ូអ៊ីត
- ស្រទាប់កណ្តាល ( zona fasciculata ) នៃក្រពេញកន្សោមតំរងនោមបញ្ចោញ:
☒ Epinephrine
☒ estradiol
☒ aldosterone
☒ cortisol
☑ cortisol
- បន្ទាប់ពីការបរិភោគអាហារជាច្រើនម៉ោង (ចន្លោះពេលអាហារ ) កោសិកាអាល់ហ្វា នៅ islets លំពែងវាបញ្ចោញ
☒ គ្លុយកាហ្គុង ដែលបញ្ចុះគ្លុយកូសឈាម
☒ គ្លុយកាហ្គុង ដែលតំឡើងគ្លុយកូសឈាម
☒ អាំងស៊ុយលីន ដែលបញ្ចុះគ្លុយកូសឈាម
☒ អាំងស៊ុយុលីន ដែលតំឡើងគ្លុយកូសឈាម
☑ គ្លុយកាហ្គុង ដែលតំឡើងគ្លុយកូសឈាម
- ទាំងអស់នេះបានបញ្ចោញដោយលំពែងលើកលែងតែ:
☒ គ្លុយកាហ្គុង
☒ ប៉ូលីប៉ិបទីតលំពែង
☒ ហ្គាស្ទ្រីន
☒ Somatotropin (GH)
☑ Somatotropin (GH)
- ក្រពេញនេះមានមុខងារជា endocrine ផង និងជា exocrine ផង:
☒ ក្រពេញកន្សោមតំរងនោម
☒ ក្រពេញទឹកមាត់
☒ អូវែ
☒ ក្រពេញពីណេអាល
☑ អូវែ
- Cortisol :
☒ ទប់ការរំលាយខ្លាញ់
☒ ភ្ញោចអោយសំយោគប្រូតេអ៊ីន
☒ ភ្ញោចសរីរាង្គជាច្រើនអោយចាប់យកគ្លុយកូស
☒ បង្កើនការបំបែកខ្លាញ់និងប្រូតេអ៊ីន
☑ បង្កើនការបំបែកខ្លាញ់និងប្រូតេអ៊ីន
- អាំងស៊ុយលីនជាមូលហេតុ :
☒ បន្ថយកំហាប់ស្ករក្នុងឈាម
☒ បង្កើនសំពាធឈាម
☒ បន្ថយសំពាធឈាម
☒ បង្កើនការផលិតរបស់គ្លុយកាហ្គុង
☑ បន្ថយកំហាប់ស្ករក្នុងឈាម
- ពួកកោសិកានៅក្នុងពងស្វាសដែលផលិត testosterone ត្រូវបានហៅថា:
☒ interstitial cells
☒ alpha cells
☒ gonadotropic cells
☒ beta cells
☑ interstitial cells
- សញ្ញាខាងក្រោមតើមួយណាដែលមិនមែនជាសញ្ញារបស់ជំងឺទឹកនោមផ្អែម :
☒ ផឹកច្រើន
☒ នោមច្រើន
☒ ហូបច្រើន
☒ មុខមូល
☑ មុខមូល
- អរម៉ូនខាងក្រោមនេះតើមួយណាប្រើប្រាស់ក្នុងការភ្ញោចទៅលើសរីរាង្គបន្តពូជ ?
☒ adrenocorticotropic hormone
☒ thyroid-stimulating hormone
☒ follicle-stimulating hormone
☒ growth hormone
☑ follicle-stimulating hormone
- ខាងក្រោមនេះ តើមួយណាដែលមិនមែនជាអរម៉ូន pituitary ខាងមុខ ?
☒ prolactin
☒ antidiuretic hormone
☒ follicle-stimulating hormone
☒ adrenocorticotropic hormone
☑ antidiuretic hormone
- ការងាររបស់អរម៉ូនអាំងស៊ុយលីនវាផ្ទុយពី:
☒ oxytocin
☒ glucagon
☒ testosterone
☒ thyroid hormone
☑ glucagon
- ខាងក្រោមនេះមួយណាដែលមិនមែនជាមុខងាររបស់ Oxytocin :
☒ រំញោចការកន្ទ្រាក់ស្បូន
☒ រំញោចអោយដំណើរការរដូវ
☒ រំញោចការបញ្ចោញទឹកដោះ
☒ រំញោចអោយកន្ទ្រាក់ឈឺពោះសំរាលកូន
☑ រំញោចអោយដំណើរការរដូវ
- អាំងស៊ុយលីនត្រូវបានផលិតដោយពួកកោសិការបស់ islets លំពែងដែលមានឈ្មោថា:
☒ កោសិកាអាលហ្វា
☒ កោសិកាដែលតា
☒ កោសិកា gamma
☒ កោសិកាបែតា
☑ កោសិកាបែតា
- ខាងក្រោមនេះមួយណាមិនមែនជាអំពើរបស់ពួក catecholamines :
☒ បង្កើនចង្វាក់បេះដូង
☒ ពង្រីកកូនទងសួត
☒ រំញោចប្រព័ន្ធប្រសាទស៊ាំប៉ាទិក
☒ បន្ថយសំពាធឈាម
☑ បន្ថយសំពាធឈាម
- Estrogens ធ្វើអ្វីទាំងអស់ដូចខាងក្រោមលើកលែងតែ :
☒ ភ្ញោចអោយដំណើរការលោហិតរដូវ
☒ ភ្ញោចការអភិវឌ្ឍន៍លក្ខណៈភេទបន្ទាប់បន្សំរបស់ស្ត្រី
☒ ជួយគាំពារផ្ទៃពោះ
☒ ភ្ញោចអោយលូតលាស់រោមមុខ
☑ ភ្ញោចអោយលូតលាស់រោមមុខ
- តើអរម៉ូនមួយណាដែលធ្វើការជាមួយ estrogen ដើម្បីនាំទៅដល់ខួបរដូវ :
☒ prolactin
☒ testosterone
☒ human chorionic gonadotropin
☒ progesterone
☑ progesterone
- ខាងក្រោមនេះមួយណាដែលមិនផលិតដោយ adrenal cortex :
☒ mineralocorticoids
☒ sex hormones
☒ aldosterone
☒ epinephrine
☑ epinephrine
- អរម៉ូនទាំងនេះមួយណាដែលត្រូវបានដោះលែងដោយ adrenal medulla :
☒ sex hormones
☒ aldosterone
☒ glucocorticoids
☒ epinephrine
☑ epinephrine
- អរម៉ូនដែលធ្វើអោយមានការដោះលែងអូវុលនិងស៊ុតចេញពីអូវែស្ត្រីគឺ:
☒ luteinizing hormone
☒ prolactin
☒ interstitial cell-stimulating hormone
☒ progesterone
☑ luteinizing hormone
- អរម៉ូនដែលទទួលខុសត្រូវលើពំនេញវ័យរបស់កោ់សិកាឈាមសដែលត្រូវបានស្គាល់ថាជាឡាំហ្វូស៊ីតតេគឺ :
☒ aldosterone
☒ progesterone
☒ thymosin
☒ thyroxine
☑ thymosin
- ពេលដែលសំពាធឈាមធ្លាក់ចុះតំរងនោមបានផលិតអង់ហ្សីមមួយ ដែលរំញោចអោយដោះលែង aldosterone គឺ:
☒ cortisol
☒ renin
☒ angiotensin
☒ vasopressin
☑ renin
- ការអភិវឌ្ឍន៍លក្ខណៈភេទបន្ទាប់បន្សំធ្វើអោយមានឡើងដោយការបញ្ចោញ testosterone តែមិនរាប់បញ្ចូល
☒ ការលូតលាស់គ្រោងឆ្អឹង
☒ ការអភិវឌ្ឍន៍រោមថ្ងាសក្រោម
☒ ការអភិវឌ្ឍន៍ម៉ាសឆ្អឹង
☒ ការអភិវឌ្ឍន៍ដោះ
☑ ការអភិវឌ្ឍន៍ដោះ
- ក្រពេញទីរ៉ូអ៊ីតត្រូវបានកំណត់ទីតាំងនៅ :
☒ ខាងក្នុងក្រពេញប៉ារ៉ាទីរ៉ូអ៊ិត
☒ ខាងក្នុងឆ្អឹងសន្ទះទ្រូង
☒ ខាងក្នុងលំពែង
☒ ខាងក្រោមបំពង់សំលេង
☑ ខាងក្រោមបំពង់សំលេង
- Glucocorticoids មានឥទ្ធិពលដូចខាងក្រោមលើកលែងតែ :
☒ បំបាត់ការរលាក ( inflammation )
☒ បង្កើនកំរិតគ្លុយកូសឈាម
☒ ជួយបន្សាំទៅនឹងស្ត្រេសរយៈពេលវែង
☒ សំរួលតំរូវអំបិលដែលផ្ទុកក្នុងឈាម
☑ សំរួលតំរូវអំបិលដែលផ្ទុកក្នុងឈាម
- អរម៉ូនទាំងនេះមួយណាដែលមិនមានតួនាទីនៅក្នុងប្រព័ន្ធបន្តពូជ :
☒ estrogen
☒ luteinizing hormone
☒ FSH
☒ antidiuretic hormone
☑ antidiuretic hormone
- អរម៉ូនមួយណាខាងក្រោមដែលមិនត្រូវបានផលិតដោយក្លែបមុខរបស់ក្រពេញ pituitary :
☒ TSH
☒ Oxytocin
☒ Growth hormone
☒ luteinizing hormone
☑ Oxytocin
- ក្រពេញពីណេអាលផលិត :
☒ Cortisol
☒ Melatonin
☒ Thymosin
☒ Estrogen
☑ Melatonin
- អរម៉ូនទាំងនេះមួយណាសំរួលតំរូវកំរិតកាល់ស៉្យូមក្នុងរាងកាយ :
☒ T3 and T4
☒ calcitonin and parathyroid hormone
☒ melatonin and glucocorticoids
☒ insulin and glucagon
☑ calcitonin and parathyroid hormone