Operative Nursing Mr. Pak Sopheak Flashcards
- ហេតុអ្វីបានជាគេត្រូវបំពេញទំរង់បែបបទសំរាប់អ្នកជម្ងឺធ្វើការវះកាត់?
☒ ការពារការគេចវេសមិនបង់ថ្លៃ
☒ ការពារការចោទប្រកាន់ថាបុគ្គលិកសុខាភិបាលបង្ខំឲ្យវះកាត់
☒ កុំឱ្យអ្នកជំងឺមានការភ័យខ្លាច
☒ បង្កើនទំនុកចិត្តដល់អ្នកជំងឺ
☑ ការពារការចោទប្រកាន់ថាបុគ្គលិកសុខាភិបាលបង្ខំឲ្យវះកាត់
- តើនៅកន្លែងណាដែលឯកសារនៃកិច្ចព្រមព្រៀងវះកាត់ត្រូវបានរក្សាទុកក្នុងអំឡុងពេលវះកាត់?
☒ ក្នុងបន្ទប់វះកាត់
☒ ក្នុងការិយាល័យបច្ចេកទេស
☒ ជាមួយឯកសារអ្នកជំងឺ
☒ ទុកក្នុងការិយាល័យរដ្ឋបាល
☑ ជាមួយឯកសារអ្នកជំងឺ
- តើនរណាជាអ្នកដែលយល់ព្រមធ្វើកិច្ចព្រមព្រៀងធ្វើការវះកាត់?
☒ អ្នកជម្ងឺខ្លួនឯងដែលមានស្មារតីត្រឹមត្រូវ
☒ អ្នកជិតខាងដែលនាំអ្នកជម្ងឺមក
☒ កូនអ្នកជម្ងឺដែលមិនទាន់ពេញវ័យ
☒ ក្រុមគ្រួសារអ្នកជម្ងឺដែលពេញវ័យ
☑ ក្រុមគ្រួសារអ្នកជម្ងឺដែលពេញវ័យ
- តើព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលពីអ្នកជម្ងឺក្នុងដំណាក់កាលមុន និងក្រោយវះកាត់?
☒ ស្ថានភាពគ្រួសារមានឬក្រ
☒ ស្ថានភាពសុខភាព និង វត្តមាននៃជម្ងឺរ៉ាំរ៉ៃ
☒ ប្រវត្តិគ្រួសារស្លូតឬកោងកាច
☒ ធ្លាប់មានជាប់ពន្ធនាគារឬទេ
☑ ស្ថានភាពសុខភាព និង វត្តមាននៃជម្ងឺរ៉ាំរ៉ៃ
- តើរយៈពេលប៉ុន្មានម៉ោងមុនធ្វើការវះកាត់ដែលត្រូវបញ្ឈប់ការផ្តល់អាហារដល់អ្នកជំងឺ
☒ ១-២ម៉ោងមុនពេលវះកាត់
☒ ២-៣ម៉ោងមុនពេលវះកាត់
☒ ៣-៤ម៉ោងមុនពេលវះកាត់
☒ ៦-៨ម៉ោងមុនពេលវះកាត់
☑ ៦-៨ម៉ោងមុនពេលវះកាត់
- តើអ្វីមួយដែលចាំបាច់ត្រូវធ្វើការពិនិត្យមុនពេលវះកាត់អ្នកជំងឺ
☒ ពិនិត្យក្រុមឈាម ជាតិស្ករក្នុងឈាម
☒ ពិនិត្យរកជម្ងឺឆ្លង ជម្ងឺគ្រុនពោះវៀន
☒ ពិនិត្យប្រដាប់ភេទ មានបញ្ហាដែរឬទេ
☒ ពិនិត្យភ្នែក មើលទៅឆ្ងាយច្បាស់ ឬមិនច្បាស់
☑ ពិនិត្យក្រុមឈាម ជាតិស្ករក្នុងឈាម
- តើព័ត៌មានអ្វីដែលគ្រូពេទ្យត្រូវផ្តល់ដល់អ្នកជម្ងឺមុនការវះកាត់?
☒ ប្រាប់ពីផលវិបាកនៃការវះកាត់
☒ ពីប្រភេទជម្ងឺ ដែលតម្រូវធ្វើការវះកាត់
☒ ពីប្រាក់ដែលត្រូវចំណាយ
☒ ពីពេលវេលាដែលត្រូវសំរាកពេទ្យ
☑ ពីប្រភេទជម្ងឺ ដែលតម្រូវធ្វើការវះកាត់
- តើអ្វីសំខាន់ជាងគេដែលអ្នកឯកទេសដាក់ថ្នាំសណ្តំត្រូវបន្តតាមដានក្រោយពេលវះកាត់?
☒ សភាពស្លេកស្លាំង
☒ សញ្ញាជីវិត
☒ សភាពស្ហុក
☒ ស្ថានភាពកង្វះអុកស៊ីសែន
☑ សញ្ញាជីវិត
- តើរយៈពេលប៉ុន្មានម៉ោងមុនវះកាត់ដែលអ្នកជំងឺអាចហូបឆ្អែតបាន?
☒ ៥ម៉ោង មុនវះកាត់
☒ ៦ម៉ោង មុនវះកាត់
☒ ៧ម៉ោង មុនវះកាត់
☒ ៨ម៉ោង មុនវះកាត់
☑ ៨ម៉ោង មុនវះកាត់
- តើរយ:ពេលប៉ុន្មានម៉ោងមុនវះកាត់ដែលអ្នកជម្ងឺអាចហូបអាហារសំរន់បាន?
☒ ៣ម៉ោង មុនវះកាត់
☒ ៤ម៉ោង មុនវះកាត់
☒ ៥ម៉ោង មុនវះកាត់
☒ ៦ម៉ោង មុនវះកាត់
☑ ៦ម៉ោង មុនវះកាត់
- តើរយ:ពេលប៉ុន្មានម៉ោងមុនវះកាត់ដែលអ្នកជម្ងឺអាចហូបទឹកបាន?
☒ ១ម៉ោង មុនវះកាត់
☒ ២ម៉ោង មុនវះកាត់
☒ ៣ម៉ោង មុនវះកាត់
☒ ៤ម៉ោង មុនវះកាត់
☑ ២ម៉ោង មុនវះកាត់
- តើនៅពេលណាដែលបុគ្គលិក ផ្នែកវះកាត់ត្រូវរៀបចំស្បែកអ្នកជម្ងឺដើម្បីធ្វើការវះកាត់?
☒ ជិតដល់ពេលវះកាត់
☒ មុនវះកាត់ ១៥ នាទី
☒ វះកាត់តែម្តង
☒ កំពុងរៀបចំសំភារៈ
☑ ជិតដល់ពេលវះកាត់
- តើចំពោះអ្នកជម្ងឺប្រភេទមួយណាដែលគេអាចនឹងអនុវត្តបាននូវផែនការថែទាំ និងការបង្រៀន?
☒ អ្នកជម្ងឺមិនដែលមកសំរាកពេទ្យ
☒ អ្នកជម្ងឺមកសំរាកពេទ្យជាច្រើនថ្ងៃមុនវះកាត់
☒ អ្នកជម្ងឺដឹងមុនពីស្ថានភាពជម្ងឺខ្លួន
☒ អ្នកជម្ងឺមិនមានការភ័យខ្លាច
☑ អ្នកជម្ងឺមកសំរាកពេទ្យជាច្រើនថ្ងៃមុនវះកាត់
- តើនរណាជាអ្នកបើកកញ្ចប់អាវ និងស្រោមដៃស្តេរីលដើម្បីពាក់ចូលធ្វើការវះកាត់?
☒ គ្រូពេទ្យខ្លួនឯង
☒ គិលានុបដ្ឋាក-យិកាជំនួយ
☒ មានអ្នកពិសេសសំរាប់តែបើក
☒ អ្នករៀបចំសំភារ
☑ គិលានុបដ្ឋាក-យិកាជំនួយ
- តើនរណាជាអ្នកផ្តល់ពត៌មានពីពេលវេលា ពីប្រភេទជម្ងឺ គ្រោះថ្នាក់ និងផលវិបាកនៃការមិនវះកាត់ដល់អ្នកជម្ងឺ ?
☒ គិលានុបដ្ឋាក
☒ ផ្នែករដ្ឋបាល
☒ គ្រូពេទ្យវះកាត់
☒ អ្នកធ្វើការក្នុងផ្នែក
☑ គ្រូពេទ្យវះកាត់
- តើការថែទាំជុំវិញការវះកាត់ត្រូវបានចែកចេញជាប៉ុន្មានដំណាក់កាល ?
☒ ២ ដំណាក់កាល
☒ ៣ ដំណាក់កាល
☒ ៤ ដំណាក់កាល
☒ ៥ ដំណាក់កាល
☑ ៣ ដំណាក់កាល
- តើអ្នកណាដែលជាទូទៅជាអ្នកប្រើប្រាស់ថ្នាំសណ្តំ ?
☒ គិលានុបដ្ឋាកធម្មតា
☒ អ្នកជំនាញដាក់ថ្នាំសណ្តំ
☒ ប្រធានផ្នែកវះកាត់
☒ គ្រូពេទ្យវះកាត់
☑ អ្នកជំនាញដាក់ថ្នាំសណ្តំ
- តើអ្វីមួយជាផលប្រយោជន៍នៃការយល់ដឹងពីប្រវត្តិអ្នកជម្ងឺមុនវះកាត់ ?
☒ ជួយសំរួលក្នុងការធ្វើផែនការថែទាំ
☒ ជួយសំរួលក្នុងការធ្វើការវះកាត់
☒ ជួយសំរួលក្នុងការផ្តល់ថ្នាំ
☒ ជួយសំរួលក្នុងការចំណាយ
☑ ជួយសំរួលក្នុងការធ្វើផែនការថែទាំ
- តើជម្ងឺមួយណាដែលមិនមានការប៉ះពាល់ទៅដល់ការវះកាត់ និងការដាក់ថ្នាំសណ្តំ?
☒ ជម្ងឺទឹកនោមផ្អែម
☒ ជម្ងឺ ឈាមក្រ កក
☒ ជម្ងឺលើសឈាម
☒ ជម្ងឺ ក្រពះ ពោះវៀន
☑ ជម្ងឺ ក្រពះ ពោះវៀន
- តើនៅពេលណាដែលគេត្រូវធ្វើកិច្ចព្រមព្រៀងធ្វើការវះកាត់?
☒ ឲ្យបានមុនការផ្តល់ថ្នាំសំរាប់ធ្វើការវះកាត់
☒ អាចធ្វើក្រោយការផ្តល់ថ្នាំសំរាប់ធ្វើការវះកាត់
☒ អាចធ្វើក្រោយការវះកាត់ភ្លាមៗ
☒ អាចធ្វើក្រោយការវះកាត់កុំឲ្យលើសពី២៤ម៉ោង
☑ ឲ្យបានមុនការផ្តល់ថ្នាំសំរាប់ធ្វើការវះកាត់
- តើជម្ងឺមួយណាដែលប្រឈមមុខ និងគ្រោះថ្នាក់ជាងគេចំពោះការវះកាត់?
☒ ជម្ងឺទឹកនោមផ្អែម
☒ ជម្ងឺ ឈាមក្រ កក
☒ ជម្ងឺលើសឈាម
☒ ជម្ងឺ ក្រពះ ពោះវៀន
☑ ជម្ងឺ ឈាមក្រ កក
- តើក្នុងស្ថានភាពមួយណាដែលអ្នកត្រូវរៀបចំដាក់អ្នកជម្ងឺ ដើម្បីជួយឲ្យមានផាសុកភាពក្នុងការបង្រៀនការដកដង្ហើម ដោយប្រើដ្យ៉ាហ្រ្វាម ?
☒ ត្រូវឲ្យអ្នកជម្ងឺឈរត្រង់ខ្លួន
☒ ត្រូវឲ្យអ្នកជម្ងឺដេកផ្ងារ បញ្ឈរជង្គង់
☒ ត្រូវឲ្យអ្នកជម្ងឺអង្គុយលើកៅអី ក្បាលជង្គង់ខ្ពស់ជាងចង្កេះ
☒ ត្រូវឲ្យអ្នកជម្ងឺអង្គុយលើកៅអី ក្បាលជង្គង់ទាបជាងដងខ្លួន
☑ ត្រូវឲ្យអ្នកជម្ងឺអង្គុយលើកៅអី ក្បាលជង្គង់ខ្ពស់ជាងចង្កេះ
- តើអ្នកថែទាំជួយអ្នកជម្ងឺបែបណាដើម្បីចាប់ផ្តើមអនុវត្តការដកដង្ហើមដោយប្រើដ្យ៉ាហ្រ្វាម ?
☒ ឲ្យអ្នកជម្ងឺដាក់បាតដៃតាមបណ្តោយគែមខាងលើ និងខាងមុខឆ្អឹងជំនីរ
☒ ឲ្យអ្នកជម្ងឺដាក់បាតដៃតាមបណ្តោយគែមខាងក្រោម និងខាងមុខឆ្អឹងជំនីរ
☒ ឲ្យអ្នកជម្ងឺដាក់បាតដៃតាមបណ្តោយគែមខាងលើ និងខាងក្រោយឆ្អឹងជំនីរ
☒ ឲ្យអ្នកជម្ងឺដាក់បាតដៃតាមបណ្តោយគែមខាងលើ និងចំហៀងឆ្អឹងជំនីរ
☑ ឲ្យអ្នកជម្ងឺដាក់បាតដៃតាមបណ្តោយគែមខាងក្រោម និងខាងមុខឆ្អឹងជំនីរ
- តើកត្តាអ្វីខ្លះដែលប្រឈមមុខ នឹងគ្រោះថ្នាក់ក្នុងពេលវះកាត់?
☒ សុខភាពទូទៅ ស្ថានភាពសង្គម កត្តាចិត្តសាស្ត្រ
☒ អាយុ សុខភាពទូទៅ កត្តាសេដ្ឋកិច្ច សុខភាពផ្លូវចិត្ត
☒ ស្ថានភាពអាហារូបត្ថម្ភ កត្តាចិត្តសាស្ត្រ ការប្រើថ្នាំ
☒ អាយុ សុខភាពទូទៅ អាហាររូបត្ថម្ភ ការប្រើថ្នាំ សុខភាពផ្លូវចិត្ត
☑ អាយុ សុខភាពទូទៅ អាហាររូបត្ថម្ភ ការប្រើថ្នាំ សុខភាពផ្លូវចិត្ត
- តើពេលណាត្រូវធ្វើការបង្រៀនធ្វើចលនាលំហាត់ប្រាណចំពោះអ្នកជម្ងឺត្រូវធ្វើការវះកាត់?
☒ ដំណាក់កាលមុនការវះកាត់
☒ ធ្វើពេលណាក៏បាន
☒ ដំណាក់កាលក្រោយវះកាត់
☒ មុនពេលអ្នកជម្ងឺត្រឡប់ទៅលំនៅដ្ឋានវិញ
☑ ដំណាក់កាលមុនការវះកាត់
- តើពេលណាដែលត្រូវធ្វើការពាក់អាវវះកាត់ និងស្រោមដៃស្តេរីល?
☒ បន្ទាប់ពីបានលាងដៃបែបសល្យសាស្ត្ររួច
☒ មុនពេលអនុវត្តការងារ
☒ ពេលវះកាត់
☒ បន្ទាប់ពីបានពាក់មួក ម៉ាស់ និងវ៉ែនតាការពារភ្នែក
☑ បន្ទាប់ពីបានលាងដៃបែបសល្យសាស្ត្ររួច
- តើរយ:ប៉ុន្មានម៉ោងបន្ទាប់ពីការវះកាត់ទើបអ្នកជម្ងឺអាចហូបអាហារធម្មតាបាន?
☒ សញ្ហាជីវិតមានលំនឹង
☒ ស្មារតីធម្មតា
☒ ពេលអ្នកជម្ងឺឃ្លាន
☒ ពេលពោះវៀនចាប់ផ្តើមមានចលនា
☑ ពេលពោះវៀនចាប់ផ្តើមមានចលនា
- តើនៅពេលណាដែលអ្នកជម្ងឺចាប់ផ្តើមកំរើក ធ្វើចលនា?
☒ នៅថ្ងៃទី១បន្ទាប់ពីវះកាត់
☒ នៅថ្ងៃដែលបានធ្វើការវះកាត់
☒ នៅថ្ងៃទី២បន្ទាប់ពីវះកាត់
☒ នៅថ្ងៃដែលបានធ្វើការវះកាត់ ឬនៅថ្ងៃទី១បន្ទាប់ពីវះកាត់
☑ នៅថ្ងៃដែលបានធ្វើការវះកាត់ ឬនៅថ្ងៃទី១បន្ទាប់ពីវះកាត់
- តើរយ:ពេលប៉ុន្មានថ្ងៃទើបការជាប់គ្នា និងការបិទជិតនៃរបួស?
☒ ៥ ទៅ ៦ ថ្ងៃ
☒ ៦ ទៅ ៧ ថ្ងៃ
☒ ៧ ទៅ ៨ ថ្ងៃ
☒ ៧ ទៅ ១០ ថ្ងៃ
☑ ៧ ទៅ ១០ ថ្ងៃ
- តើការចាក់ថ្នាំស្ពឹកចំពោះ Spinal Anesthesia ធ្វើឡើងចំពោះឆ្អឹងកងទីប៉ុន្មាន?
☒ L1 – S1
☒ L2 – S1
☒ L2 – S2
☒ L3 – S2
☑ L2 – S1
- តើអ្នកជម្ងឺប្រភេទណាដែលងាយរងគ្រោះថ្នាក់ក្នុងការទទួលថ្នាំសណ្តំពេលកំពុងនិងក្រោយវះកាត់
☒ អ្នកមានជម្ងឺតម្រងនោម
☒ អ្នកមានជម្ងឺក្រពះ ពោះវៀន
☒ អ្នកមានជម្ងឺ ប្រព័ន្ធបេះដូង
☒ អ្នកមានជម្ងឺ រ៉ាំរ៉ៃ
☑ អ្នកមានជម្ងឺ ប្រព័ន្ធបេះដូង
- តើអ្វីមួយជាសញ្ញាបញ្ជាក់ ពីការក្លាយរោគក្រោយការវះកាត់?
☒ អ្នកជម្ងឺរវើរវាយ សន្លប់មិនដឹងខ្លួន
☒ មុខរបួសស្ងួតតែមានការឈឺចាប់
☒ មុខរបួសក្រហម ក្តៅ ហើម និងការឈឺចាប់
☒ មុខរបួសហូរទឹករងៃ តែគ្មានការឈឺចាប់
☑ មុខរបួសក្រហម ក្តៅ ហើម និងការឈឺចាប់
- តើត្រូវដាក់អ្នកជម្ងឺក្នុងស្ថានភាពណាក្រោយការវះកាត់ភ្លាមៗ ពេលអ្នកជម្ងឺស្ថិតក្នុងស្ថានភាពសណ្តំនៅឡើយ?
☒ ក្នុងស្ថានភាពដេកផ្ងារ
☒ ក្នុងស្ថានភាពក្បាលផ្អៀង
☒ ក្នុងស្ថានភាពផ្កាប់មុខ
☒ ក្នុងស្ថានភាពផ្អៀងដាក់មុខផ្ងារមើលទៅលើ
☑ ក្នុងស្ថានភាពក្បាលផ្អៀង
- តើនៅពេលណាទើប Tube endotracheal ត្រូវបានគេដកក្រោយពេលវះកាត់?
☒ ពេលអ្នកជម្ងឺ មិនអាចលេបទឹកមាត់ ឬហារតាមមាត់បាន
☒ ពេលអ្នកជម្ងឺ មិនទាន់ដឹងខ្លួន
☒ នៅពេលអ្នកជម្ងឺ មានសញ្ញាជីវិតល្អ
☒ ពេលបញ្ចូន អ្នកជម្ងឺចេញពីបន្ទប់វះកាត់
☑ នៅពេលអ្នកជម្ងឺ មានសញ្ញាជីវិតល្អ
- តើនៅថ្ងៃទីប៉ុន្មានក្រោយពេលវះកាត់ដែលការឈឺចាប់ជាទូទៅអាចថយចុះ?
☒ ១-២ថ្ងៃ ក្រោយពេលវះកាត់
☒ ២-៤ថ្ងៃ ក្រោយពេលវះកាត់
☒ ២-៣ថ្ងៃ ក្រោយពេលវះកាត់
☒ ៣-៤ថ្ងៃ ក្រោយពេលវះកាត់
☑ ២-៣ថ្ងៃ ក្រោយពេលវះកាត់
- តើត្រូវប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ចំពោះអ្នកជម្ងឺវះកាត់របៀបណា ដើម្បីឲ្យមានប្រសិទ្ធិភាព?
☒ ប្រើប្រាស់ទៀងទាត់តាមកាលកំណត់
☒ ប្រើប្រាស់ឲ្យបានមុនការឈឺចាប់ខ្លាំងកើតឡើង
☒ ប្រើប្រាស់នៅពេលការឈឺចាប់កើតឡើង
☒ ផ្តល់ថ្នាំជាប់ជានិច្ចរាល់២ម៉ោងក្នុង២៤ម៉ោង
☑ ប្រើប្រាស់ទៀងទាត់តាមកាលកំណត់
- តើអ្នកជម្ងឺដែលបានចាក់ថ្នាំស្ពឹក Spiral anesthetic តាមធម្មតាត្រូវដេកក្នុងស្ថានភាពដូចម្តេច?
☒ ផ្អៀងរយៈពេល ២ម៉ោង ក្រោយពេលវះកាត់
☒ ផ្អៀងរយៈពេល ៨-១២ម៉ោង ក្រោយពេលវះកាត់
☒ ដេករាបស្មើរយៈពេល ២ម៉ោង ក្រោយពេលវះកាត់
☒ ដេករាបស្មើរយៈពេល៨- ១២ម៉ោង ក្រោយពេលវះកាត់
☑ ដេករាបស្មើរយៈពេល៨- ១២ម៉ោង ក្រោយពេលវះកាត់
- ចំពោះអ្នកជម្ងឺដែលជក់បារី ត្រូវលើកទឹកចិត្តឲ្យឈប់ជក់ក្នុងរយៈមួយកំណត់ដើម្បីបង្ការការយឺតយ៉ាវនៃការជាសះស្បើយនៃរបួស
☒ ១០ថ្ងៃ មុនវះកាត់
☒ ២០ថ្ងៃ មុនវះកាត់
☒ ៣០ថ្ងៃ មុនវះកាត់
☒ ៤០ថ្ងៃ មុនវះកាត់
☑ ៣០ថ្ងៃ មុនវះកាត់
- ការជក់បារីធ្វើឲ្យរំខានដល់ការវះកាត់ដូចជា
☒ ជះក្លិនបារីធ្វើឲ្យក្រុមការងារពិបាកធ្វើការ
☒ ពិបាកសំអាតផ្លូវដង្ហើមបន្ទាប់ពីវះកាត់
☒ ធ្វើឲ្យរបួសក្រជាសះស្បើយ
☒ ធ្វើឲ្យមុខរបួសមានការឈឺចាប់ខ្លាំង
☑ ពិបាកសំអាតផ្លូវដង្ហើមបន្ទាប់ពីវះកាត់
- ក្រោយពីបានលទ្ធផលពីការវិភាគវត្ថុផ្សេងៗរបស់អ្នកជម្ងឺមុនពេលវះកាត់
☒ គិលានុបដ្ឋាកជាអ្នករៀបចំលទ្ធផលទាំងនោះភ្ជាប់ទៅនឹងឯកសារសំរាប់វះកាត់
☒ ផ្នែកមន្ទីរពិសោធន៍ ជាអ្នករៀបចំលទ្ធផលទាំងនោះឱ្យ
☒ បុគ្គលិកសុខាភិបាលផ្នែកណាក៏បាន ជាអ្នករៀបចំឯកសារទាំងនោះ
☒ បុគ្គលិកផ្នែករដ្ឋបាល ជាអ្នករៀបចំ ដើម្បីឱ្យអ្នកជម្ងឺបង់ថ្លៃសេវា
☑ គិលានុបដ្ឋាកជាអ្នករៀបចំលទ្ធផលទាំងនោះភ្ជាប់ទៅនឹងឯកសារសំរាប់វះកាត់
- ប្រសិនបើអ្នកជម្ងឺពុំទាន់បានរៀបចំបានត្រឹមត្រូវអាចនាំឱ្យមានផលវិបាកមុនឬក្រោយវះកាត់ត្រូវ
☒ ឲ្យអ្នកជម្ងឺទទួលខុសត្រូវខ្លួនឯង
☒ អាណាព្យាបាលអ្នកជម្ងឺត្រូវទទួលខុសត្រូវ
☒ ត្រូវពន្យារពេលវះកាត់
☒ មិនត្រូវធ្វើការវះកាត់ឡើយ
☑ ត្រូវពន្យារពេលវះកាត់
- អ្នកជម្ងឺមានការឈ្លក់ក្នុងពេលវះកាត់ដោយសារ
☒ អ្នកជម្ងឺមិនបានទទួលថ្នាំសណ្តំ
☒ អ្នកជម្ងឺមិនបានទទួលការសំអាតផ្លូវដង្ហើមត្រឹមត្រូវ
☒ អ្នកជម្ងឺមានប្រវត្តិក្អករ៉ាំរ៉ៃ
☒ អ្នកជម្ងឺមានប្រវត្តិជម្ងឺបេះដូង
☑ អ្នកជម្ងឺមិនបានទទួលការសំអាតផ្លូវដង្ហើមត្រឹមត្រូវ
- ក្នុងដំណាក់កាលមុនវះកាត់អ្នកជម្ងឺត្រូវ
☒ ត្រៀមថវិកា
☒ ត្រៀមផ្លូវកាយ និងផ្លូវចិត្តដើម្បីសុខភាព
☒ រៀបចំពិធីតាមព្រះពុទ្ធសាសនា
☒ ចែកទ្រព្យសម្បត្តិឲ្យកូនៗអោយហើយ
☑ ត្រៀមផ្លូវកាយ និងផ្លូវចិត្តដើម្បីសុខភាព
- អ្វីជាសកម្មភាពចំបងក្នុងការថែទាំអ្នកជម្ងឺមុនពេលវះកាត់?
☒ ការបង្រៀនអ្នកជម្ងឺមុនពេលវះកាត់
☒ ឲ្យអ្នកជម្ងឺបរិភោគឱ្យឆ្អែត
☒ កុំឲ្យអ្នកជម្ងឺបរិភោគអាហារ
☒ សំអាតខ្លួនប្រាណជាចាំបាច់
☑ ការបង្រៀនអ្នកជម្ងឺមុនពេលវះកាត់
- បញ្ហាដែលបង្កើនគ្រោះថ្នាក់ក្នុងពេលវះកាត់ធ្វើឲ្យមានការលុបចោលការវះកាត់មាន
☒ ជម្ងឺក្អករ៉ាំរ៉ៃ
☒ ជម្ងឺក្រពះធ្ងន់ធ្ងរ
☒ ជម្ងឺវិបត្តិកំណកឈាម
☒ ជម្ងឺពុកឆ្អឹង
☑ ជម្ងឺវិបត្តិកំណកឈាម
- ក្រោយការវះកាត់អ្នកជម្ងឺមានការសះស្បើយយឺតបណ្តាលមកពីអ្នកជម្ងឺមាន
☒ វិបត្តិផ្លូវដង្ហើម
☒ វិបត្តិប្រព័ន្ធបេះដូង
☒ ទឹកនោមផ្អែម
☒ កង្វះជាតិស្ករក្នុងឈាម
☑ ទឹកនោមផ្អែម
- គេត្រូវពន្យារពេលធ្វើការវះកាត់នៅពេលអ្នកជម្ងឺមាន
☒ វិបត្តិពោះវៀនធ្ងន់ធ្ងរ
☒ ជាតិស្ករក្នុងឈាមចុះទាប
☒ កង្វះអាហារូបត្ថមធ្ងន់ធ្ងរ
☒ កង្វះកាល់ស្យូមធ្ងន់ធ្ងរ
☑ កង្វះអាហារូបត្ថមធ្ងន់ធ្ងរ
- ការក្លាយរោគនៅកន្លែងវះកាត់ធម្មតាកើតឡើង
☒ ២៤ម៉ោងក្រោយពេលវះកាត់
☒ ១-២ថ្ងៃ ក្រោយពេលវះកាត់
☒ ៣-៤ថ្ងៃ ក្រោយពេលវះកាត់
☒ ២-៣ថ្ងៃ ក្រោយពេលវះកាត់
☑ ២-៣ថ្ងៃ ក្រោយពេលវះកាត់
- ដើម្បីបង្ការការចាល់ឈាមក្នុងសរសៃវ៉ែនដែល ជាមូលដ្ឋាននៃការកកើតការរលាកសរសៃវ៉ែន ត្រូវលើកទឹកចិត្តអ្នកជម្ងឺឱ្យ
☒ ឲ្យអ្នកជម្ងឺដើរឲ្យបានច្រើន ឬងើបអង្គុយឲ្យបានច្រើនម៉ោង
☒ ធ្វើលំហាត់ជើងដែលបានណែនាំមុនធ្វើការវះកាត់
☒ ធ្វើលំហាត់នៅលើគ្រែដែលបានណែនាំមុនធ្វើការវះកាត់
☒ ធ្វើលំហាត់ដៃដែលបានណែនាំមុនធ្វើការវះកាត់
☑ ធ្វើលំហាត់ជើងដែលបានណែនាំមុនធ្វើការវះកាត់
- ក្រោយការវះកាត់ត្រូវលើកទឹកចិត្តអ្នកជម្ងឺឲ្យផ្អៀងពីម្ខាងទៅម្ខាងយ៉ាងហោចណាស់
☒ ១៥នាទីម្តង
☒ ២០នាទីម្តង
☒ ១ម៉ោងម្តង
☒ ២ម៉ោងម្តង
☑ ២ម៉ោងម្តង
- ក្រោយការវះកាត់ការប៉ង់សឺម៉ង់ត្រូវបានប្តូរយ៉ាងទៀងទាត់ដើម្បីការពារ
☒ ការសើម
☒ ដើម្បីពិនិត្យមើលមានហូរខ្ទុះឬឈាមឬទេ
☒ ដើម្បីការពារការរីកដុះដាលនៃមេរោគ
☒ ដើម្បីការពារចេសវាជាប់ស្អិតពិបាកកាត់
☑ ដើម្បីការពារការរីកដុះដាលនៃមេរោគ
- ក្នុងការលាងដៃបែបសល្យសាស្ត្ររួច ត្រូវរង់ចាំឲ្យស្ងួតដើម្បីពាក់ស្រោមដៃគេត្រូវ
☒ ដាក់ប្រអប់ដៃឲ្យទាបជាងកែងដៃ
☒ ដាក់ប្រអប់ដៃឲ្យខ្ពស់ជាងកែងដៃ
☒ ជូតដៃនឹងក្រណាត់ស្អាត
☒ ជូតដៃនឹងក្រដាសអនាម័យ
☑ ដាក់ប្រអប់ដៃឲ្យខ្ពស់ជាងកែងដៃ
- ក្នុងការបូមទឹកក្រពះត្រូវដាក់អ្នកជម្ងឺ
☒ ក្នុងស្ថានភាពពាក់កណ្តាលអង្គុយ ក្បាលអោនចុះ
☒ ក្នុងស្ថានភាពដេកផ្អៀង ក្បាលងើយឡើង
☒ ក្នុងស្ថានភាពដេកផ្ងារ ក្បាលខ្ពស់
☒ ក្នុងស្ថានភាពឈរ ក្បាលងើយឡើង
☑ ក្នុងស្ថានភាពដេកផ្ងារ ក្បាលខ្ពស់
- ប្រសិនបើរបួសមានខ្ទុះច្រើនត្រូវធ្វើ ការលាងសំអាតដោយ
☒ ប្រើទឹកឆ្អិនលាងសំអាត
☒ ប្រើទឹកអង់ទីសិបទិកលាងសំអាត
☒ ប្រើសេរ៉ូមប្រៃលាងសំអាត
☒ ប្រើអាល់កុល លាងសំអាត
☑ ប្រើសេរ៉ូមប្រៃលាងសំអាត
- តើថ្នាំសណ្តំចែកចេញជាប៉ុន្មានប្រភេទ?
☒ ២ ប្រភេទ
☒ ៣ ប្រភេទ
☒ ៤ ប្រភេទ
☒ ៥ ប្រភេទ
☑ ៤ ប្រភេទ
- ចំពោះចំលើយខាងក្រោមនេះតើមួយណាដែលមិនមែនជាគោលបំណងនៃការវះកាត់?
☒ រោគវិនិច្ឆ័យ
☒ កាត់បន្ថយការឈឺចាប់
☒ ផ្សាំ
☒ សំរន់
☑ កាត់បន្ថយការឈឺចាប់
- តើកិច្ចព្រមព្រៀងមួយណាដែលសមស្របចំពោះអ្នកជម្ងឺដែលត្រូវធ្វើការវះកាត់?
☒ កិច្ចព្រមព្រៀងផ្ទាល់មាត់
☒ កិច្ចព្រមព្រៀងជាលាយល័ក្ខអក្សរ
☒ កិច្ចព្រមព្រៀងដោយកាយវិកា
☒ កិច្ចព្រមព្រៀងជាលាយល័ក្ខអក្សរដោយមានហត្ថលេខាអាណាព្យាបាល និងសាក្សី
☑ កិច្ចព្រមព្រៀងជាលាយល័ក្ខអក្សរដោយមានហត្ថលេខាអាណាព្យាបាល និងសាក្សី
- ខាងក្រោមនេះតើចំលើយមួយណាដែលមិនមែនជាគោលបំណងនៃការសំអាតរបួសដេរ និងការរុំរបួសស្តេរីល?
☒ ធ្វើឲ្យរបួសឆាប់ជា5
☒ ការពារការក្លាយរោគ
☒ បង្កើនទំនាក់ទំនងរវាងអ្នកថែទាំ និងអតិថិជន
☒ ការពាររបួសពីការប៉ះទង្គិច
☑ បង្កើនទំនាក់ទំនងរវាងអ្នកថែទាំ និងអតិថិជន
- តើការបូមទឹកក្រពះចំពោះសុងដែលមានរន្ធតែមួយ រយះពេលនៃការបឺតម្តងៗមានប៉ុន្មាន វិនាទី
☒ ១០ - ៣០ វិនាទី
☒ ១៥ -៣០ វិនាទី
☒ ១៥ - ៦០ វិនាទី
☒ ៥០ វិនាទី
☑ ១៥ - ៦០ វិនាទី
- ចំពោះការបូមទឹកក្រពះដែលប្រើសុងមានរន្ធតែមួយ ការប្រើសំពាធនៃការបឺតមាន
☒ ៦០ - ១០០ mmHg
☒ ៨០ - ១០០ mmHg
☒ ៦០ - ១២០ mmHg
☒ ៨០ -១២០ mmHg
☑ ៨០ - ១០០ mmHg
- ចំពោះការបូមទឹកក្រពះដែលប្រើសុងមានរន្ធពីរ ការប្រើសំពាធនៃការបឺតមាន
☒ ៦០ - ១00 mmHg
☒ ៨០ - ១០០ mmHg
☒ ៦០ - ១២០ mmHg
☒ ៨០ - ១២០ mmHg
☑ ៦០ - ១២០ mmHg
- ចំពោះការបង្រៀនការទប់ក្អកក្រោយការវះកាត់ តើអ្នកជម្ងឺត្រូវស្ថិតក្នុងស្ថានភាពបែបណា?
☒ ពាក់កណ្តាលអង្គុយ
☒ អង្គុយឲ្យត្រង់ខ្លួន
☒ ក្នុងដំណេកផ្អៀង
☒ ក្នុងដំណេកផ្ងារ
☑ អង្គុយឲ្យត្រង់ខ្លួន
- តើការបឺតឈប់ៗនៃបំពង់បង្ហូរក្នុងអំឡុងពេលវះកាត់ ត្រូវបញ្ឈប់នៅរយ:ពេលប៉ុន្មានថ្ងៃក្រោយវះកាត់?
☒ ៣-៥ ថ្ងៃ
☒ បញ្ឈប់នៅពេលដែលបរិមាណនៃវត្ថុរាវដែលហូរមានកំរិតទាបបំផុត
☒ នៅពេលដែលរបួសជាសះស្បើយ
☒ ៣-៥ ថ្ងៃ ឬបញ្ឈប់នៅពេលដែលបរិមាណនៃវត្ថុរាវដែលហូរមានកំរិតទាបបំផុត
☑ ៣-៥ ថ្ងៃ ឬបញ្ឈប់នៅពេលដែលបរិមាណនៃវត្ថុរាវដែលហូរមានកំរិតទាបបំផុត
- នៅពេលដែលបំពង់បង្ហូរត្រូវបានដកចេញទាំងស្រុង តើស្នាមរបួសនឹងជាសះក្នុងរយ:ប៉ុន្មានថ្ងៃ?
☒ ១ ថ្ងៃ ឬ២ ថ្ងៃ
☒ ២ - ៣ ថ្ងៃ
☒ ៣ -៤ ថ្ងៃ
☒ ៤ - ៥ ថ្ងៃ
☑ ១ ថ្ងៃ ឬ២ ថ្ងៃ
- តើផ្លោកនោម និងត្រឡប់មកសភាពធម្មតាវិញនៅរយ:ពេលប៉ុន្មានម៉ោងក្រោយវះកាត់?
☒ ៥ - ៦ ម៉ោង
☒ ៦ - ៧ ម៉ោង
☒ ៦ - ៨ ម៉ោង
☒ ៨ - ៩ ម៉ោង
☑ ៦ - ៨ ម៉ោង
- ក្រោយការវះកាត់ តើត្រូវធ្វើការវាយតំលៃសំលេងពោះវៀនប៉ុន្មានម៉ោងម្តង?
☒ ១ - ២ ម៉ោង
☒ ២ - ៤ ម៉ោង
☒ ៤ - ៥ ម៉ោង
☒ ៤ - ៦ ម៉ោង
☑ ៤ - ៦ ម៉ោង
- ចំពោះ Spinal anaesthesia តើឥទ្ធិពលថ្នាំស្ពឹកមាននៅតំបន់ណាខ្លះនៃរាងកាយ?
☒ ស្ពឹកមួយកំណាត់ខ្លួន
☒ ស្ពឹកទូទាំងដងខ្លួនទាំងអស់
☒ ស្ពឹកចាប់ពីចុងដង្ហើមចុះក្រោម
☒ ស្ពឹកចាប់ពីចុងជើងរហូតដល់ខាងលើ គឺnipple line – T4
☑ ស្ពឹកចាប់ពីចុងជើងរហូតដល់ខាងលើ គឺnipple line – T4
- ចំពោះការវះកាត់នៅទ្រូង និងក្បាលតើថ្នាំសណ្តំប្រភេទណាត្រូវយកមកប្រើ?
☒ General Anesthesia
☒ Regional Anesthesia
☒ Local Anesthesia
☒ Conscious sedation
☑ General Anesthesia
- តើពេលណាទើបអាចបញ្ជូនអ្នកជម្ងឺ ត្រឡប់ទៅផ្នែកថែទាំវិញ?
☒ សញ្ញាជីវិតមានលំនឹង
☒ ស្មារតីធម្មតា
☒ អ្នកជម្ងឺអាចធ្វើចលនាបាន
☒ សញ្ញាជីវិតមានលំនឹង និងមានស្មារតីល្អយ៉ាងហោចណាស់ ៣០នាទី
☑ សញ្ញាជីវិតមានលំនឹង និងមានស្មារតីល្អយ៉ាងហោចណាស់ ៣០នាទី
- តើរយ:ពេលប៉ុន្មានម៉ោងក្រោយវះកាត់ហើយអ្នកជម្ងឺ ពុំអាចនោមបានត្រូវរាយការណ៍ជូនគ្រូពេទ្យ?
☒ ៦ ម៉ោង
☒ ៧ ម៉ោង
☒ ៨ ម៉ោង
☒ ៩ ម៉ោង
☑ ៨ ម៉ោង
- អ្នកថែទាំត្រូវបញ្ជាក់ពីអត្តសញ្ញាណអ្នកជំងឺវះកាត់ឲ្យបានច្បាស់លាស់ ដើម្បីប៉ាន់ប្រមាណទៅលើ
☒ ស្ថានភាពសុខភាព
☒ ស្ថានភាពគ្រួសារ
☒ ស្ថានភាពសេដ្ឋកិច្ច
☒ ស្ថានភាពចំណីអាហារ
☑ ស្ថានភាពសុខភាព
- អ្នកថែទាំត្រូវបន្តការតាមដានអ្វី សំខាន់ជាងគេក្រោយវះកាត់?
☒ ភាពអស់កម្លាំង
☒ សញ្ញាជិវិត
☒ សភាពស្ហុក
☒ ស្ថានភាពកង្វះអុកស៊ីសែន
☑ សញ្ញាជិវិត
- អ្នកថែទាំជាជំនួយការរបស់គ្រូពេទ្យ ក្នុងពេលវះកាត់ដែលមានតួនាទី
☒ ជួយរៀបចំស្ថានភាពអ្នកជំងឺ
☒ ចាក់ថ្នាំអ្នកជំងឺ
☒ ពាក់ឯកសណ្ឋានឲ្យគ្រូពេទ្យ
☒ ជួយបញ្ចុះបញ្ចូលអ្នកជំងឺ
☑ ជួយរៀបចំស្ថានភាពអ្នកជំងឺ
- នៅអំឡុងពេលវះកាត់អ្នកថែទាំ ជួយគ្រូពេទ្យវះកាត់ដូចជា
☒ សំអាតក្នុងបន្ទប់វះកាត់
☒ រៀបចុះផ្តល់ថ្នាំសណ្តំ
☒ យកសំភារៈចាំបាច់
☒ សំអាតកន្លែងវះកាត់
☑ យកសំភារៈចាំបាច់
- ក្នុងករណីវះកាត់ខ្លះគ្រូពេទ្យមិនហ៊ានដេរភ្ជិតមុខរបួសវះកាត់ ទាំងអស់ភ្លាមទេដោយទុកតួនាទី
☒ ពិនិត្យសំភារៈទាំងឡាយ
☒ ពិនិត្យមុខរបួស
☒ ពិនិត្យសញ្ញាជីវិត
☒ ពិនិត្យទឹកនោម
☑ ពិនិត្យសំភារៈទាំងឡាយ
- បញ្ហាសុខភាពទូទៅដែលមិនបង្កគ្រោះថ្នាក់ក្នុងការវះកាត់ ដែលតម្រូវឲ្យលើកលែងពេលវេលា
☒ ជំងឺតម្រងនោម
☒ ធាត់ពេក
☒ ស្គមពេក
☒ គ្មានបញ្ហាផ្លូវដង្ហើម
☑ គ្មានបញ្ហាផ្លូវដង្ហើម
- គោលបំណងនៃការសំអាតស្បែកកន្លែងវះកាត់មានគោលបំណងដើម្បីកាត់បន្ថយប្រឈម
☒ ការហើមមុខរបួស
☒ ការក្លាយរោគក្រោយវះកាត់
☒ ការក្រហមមុខរបួស
☒ ការក្លាយរោគមុនពេលវះកាត់
☑ ការក្លាយរោគក្រោយវះកាត់
- អ្នកជំងឺ ឬក្រុមគ្រួសារចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រសិនបើគាត់មិនបានចុះហត្ថលេខាទេជា
☒ តួនាទីរបស់មន្ទីរពេទ្យ
☒ តួនាទីរបស់អ្នកថែទាំ
☒ តួនាទីរបស់ក្រុមគ្រូពេទ្យជំនាញ
☒ តួនាទីរបស់គ្រូពេទ្យវះកាត់
☑ តួនាទីរបស់អ្នកថែទាំ
- ការបង្រៀនអ្នកជំងឺមុនពេលវះកាត់មានគោលបំណងសំខាន់ ជាពិសេសក្រោយពេលវះកាត់
☒ ធានានូវរបត់ឈាម
☒ តួនាទីអ្នកថែទាំ
☒ ជាការព្យាបាល
☒ ផែនការថែទាំ
☑ ធានានូវរបត់ឈាម
- ប្រសិនបើអ្នកជំងឺមិនច្បាស់ពីចំនុចណាមួយនៃទម្រង់ការវះកាត់ តើអ្នកថែទាំត្រូវទំនាក់ទំនងជាមួយគ្រូពេទ្យវះកាត់នៅពេលណា?
☒ មុនពេលចាប់ផ្តើមធ្វើការវះកាត់
☒ អំឡុងពេលវះកាត់
☒ បន្ទាប់ពីធ្វើកិច្ចព្រមព្រៀង
☒ ពេលធ្វើការប៉ាន់ប្រមាណ
☑ មុនពេលចាប់ផ្តើមធ្វើការវះកាត់
- ការវះកាត់ដែលធ្វើឲ្យបានឆាប់បំផុត ដើម្បីជួយជីវិតអ្នកជំងឺ គឺជា?
☒ ការវះកាត់ជាសាវ័ន្ត
☒ ការវះកាត់មិនចាំបាច់
☒ ការវះកាត់បន្ទាន់
☒ ការវះកាត់ដោយស្នើសុំ
☑ ការវះកាត់បន្ទាន់
- ការហូរឈាមចេញពីអញ្ចាញឆ្មេញជាសញ្ញាបញ្ជាក់ពីមូលហេតុអ្វី?
☒ កង្វះវីតាមីន ដេ
☒ កង្វះជាតិស្ករ
☒ កង្វះវីតាមីន សេ
☒ កង្វះជាតិខ្លាញ់
☑ កង្វះវីតាមីន សេ
- ការថែទាំមុនវះកាត់ដែលមិនត្រឹមត្រូវ និងគ្មានមនៈសិការអ្នកជំងឺអាចទទួលលទ្ធផល
☒ ចំណាយថវិកា និងពេលវេលាច្រើន
☒ អ្នកជំងឺឆាប់ជាសះស្បើយ
☒ អ្នកជំងឺមិនមានការឈឺចាប់
☒ បន្ថយនូវការក្លាយរោគ
☑ ចំណាយថវិកា និងពេលវេលាច្រើន
- ដើម្បីទទួលបាននូវការវះកាត់មួយដ៏ប្រសើរ វាស្រ័យទៅលើ
☒ ថវិកា និងសំភារៈ
☒ លក្ខខណ្ឌនៃស្ថានភាពអ្នកជំងឺ
☒ ពេលវេលាព្យាបាល
☒ អ្នករៀបចំកំពង់វះកាត់
☑ លក្ខខណ្ឌនៃស្ថានភាពអ្នកជំងឺ
- កត្តាដែលមិនជំរុញឲ្យមានការក្លាយរោគ ក្រោយពេលវះកាត់មាន
☒ មានកង្វះអាហាររូបត្ថម្ភ
☒ មុខងារដង្ហើមល្អ
☒ អ្នកជំងឺធាត់
☒ មានជំងឺទឹកនោមផ្អែម
☑ មុខងារដង្ហើមល្អ
- អ្នកជំងឺក្រោយវះកាត់មិនអាចទទួលទានអាហាររឹងបានតាមមាត់បាន តើអ្នកថែទាំត្រូវផ្តល់អ្វីបង្គ្រប់
☒ បញ្ចូលបបរតាមសុងក្រពះ
☒ ចាក់សេរ៉ូម
☒ បញ្ចូលពួកប្លាស្មា
☒ ផ្តល់សារជាតិ ប្រូតេអ៊ីនខាប់ និងគ្លុយកូស
☑ ផ្តល់សារជាតិ ប្រូតេអ៊ីនខាប់ និងគ្លុយកូស
- អ្នកថែទាំត្រូវដាក់ស្ថានភាពអ្នកជំងឺដែលត្រូវវះកាត់យ៉ាងដូចម្តេច?
☒ ដំណេកផ្ងារខ្នងរាបស្មើ
☒ ដាក់ស្ថានភាពផ្អែកទៅតាមប្រភេទវះកាត់
☒ ដាក់ក្បាលខ្ពស់ជាងដងខ្លួន
☒ ដាក់ក្បាលទាបជាងដងខ្លួន
☑ ដាក់ស្ថានភាពផ្អែកទៅតាមប្រភេទវះកាត់
- អ្នកជំងឺទទួលការវះកាត់មិនបន្ទាន់ ការៀបចំថែទាំមុនពេលវះកាត់ទៅតាមប្រភេទជំងឺ
☒ វះកាត់ដុំនៅដោះ
☒ វះកាត់ស្បូនដោយធ្លាក់ឈាម
☒ វះកាត់ដៃស្បូនរមួល
☒ វះកាត់ខ្នែងពោះវៀន
☑ វះកាត់ដុំនៅដោះ
- នៅរយៈពេល២៤ម៉ោងក្រោយវះកាត់ តើអ្នកថែទាំត្រូវតាមដានសញ្ញាជីវិតយ៉ាងដូចម្តេច?
☒ ១ ម៉ោង ទៅ២ ម៉ោង
☒ ២៤ ម៉ោងក្រោយវះកាត់
☒ រាល់ ១៥ នាទីម្តង
☒ ២ ម៉ោងក្រោយវះកាត់
☑ រាល់ ១៥ នាទីម្តង
- ក្រោយវះកាត់ប៉ុន្មានម៉ោង ឬថ្ងៃទើបអនុញ្ញាតឲ្យអ្នកជំងឺដើរតិចៗបាន
☒ ២ ថ្ងៃក្រោយវះកាត់
☒ ២៤ ម៉ោងក្រោយវះកាត់
☒ ១២ ម៉ោងក្រោយវះកាត់
☒ ២ ម៉ោងក្រោយវះកាត់
☑ ២៤ ម៉ោងក្រោយវះកាត់
- អត្ថន័យខាងក្រោមជាគោលបំណងនៃការវះកាត់
☒ ការធ្វើរោគវិនិច្ឆ័យ
☒ កាត់បន្ថយកង្វល់
☒ បង្កើនការឈឺចាប់
☒ ប្រឈមការបង្ករោគ
☑ ការធ្វើរោគវិនិច្ឆ័យ
- គោលបំណងនៃការវះកាត់ ការបង្កើត និងស្ថាបនាឡើងវិញនូវ
☒ ផ្នែកដែលបាត់បង់
☒ បង្កើនការឈឺចាប់
☒ គ្មានលទ្ធភាពពលកម្ម
☒ បំបាត់មុខងារ
☑ ផ្នែកដែលបាត់បង់
- ការវះកាត់បន្ទាន់ត្រូវ ធ្វើឡើងភ្លាមៗដើម្បី
☒ ស្តារលទ្ធភាពអ្នកជំងឺ
☒ រក្សាដំណើរការរាងកាយ
☒ សង្គ្រោះជីវិតអ្នកជំងឺបន្ទាន់
☒ វះកាត់ធំចាំបាច់
☑ សង្គ្រោះជីវិតអ្នកជំងឺបន្ទាន់
- ការវះកាត់បន្ទាប់បន្សំ ត្រូវបានធ្វើឡើងនៅពេលដែលត្រូវធ្វើអន្តរាគមន៍ក្នុងការវះកាត់ចំពោះ
☒ អ្នកជំងឺធ្ងន់
☒ អ្នកជំងឺមិនធ្ងន់ធ្ងរ
☒ អ្នកជំងឺបន្តាន់
☒ អ្នកជំងឺគ្មានបញ្ហា
☑ អ្នកជំងឺមិនធ្ងន់ធ្ងរ
- ការវះកាត់ធំមានន័យថា កម្រិតនៃការប្រឈមមុខ និងគ្រោះថ្នាក់ខ្ពស់ដោយសារហេតុផ្សេងៗដូចជា
☒ ការហូរឈាមអត់ឈប់
☒ ប៉ះពាល់ដល់សរីរាង្គតិចតួច
☒ គ្រោះថ្នាក់តិចតួចមិនអាចទាយមុន
☒ មិនប៉ះពាល់ដល់សរីរាង្គ
☑ ការហូរឈាមអត់ឈប់
- អ្នករៀបចំអ្នកជំងឺដើម្បីវះកាត់ទាក់ទងទៅនឹងសកម្មភាព ដើម្បីឆ្លើយតបទៅនឹង
☒ បំបាត់ភាពអន្ទះសារ
☒ គ្មានគ្រោះថ្នាក់
☒ បំបាត់ពិការភាព
☒ ធានាសុវត្ថិភាព
☑ ធានាសុវត្ថិភាព
- អ្នកថែទាំត្រូវធ្វើការលើកទឹកចិត្ត និងបង្រៀនអ្នកជំងឺមុនពេលវះកាត់ឲ្យធ្វើចលនាជើងក្នុងគោលបំណង
☒ ឆាប់បានដើរ
☒ មានបញ្ហាស្ពឹកនៅជើង
☒ សម្រួលប្រព័ន្ធឈាមរត់នៅជើង
☒ វាយតម្លៃពីសុខភាពក្រោយវះកាត់
☑ សម្រួលប្រព័ន្ធឈាមរត់នៅជើង
- អ្នកថែទាំបង្រៀនដល់អ្នកជំងឺមុនពេលវះកាត់អំពីការដកដង្ហើម ដើម្បីឲ្យមានការយល់ដឹង
☒ ការគ្រប់គ្រងការឈឺចាប់
☒ ការដើរក្រោយវះកាត់
☒ ការញាំក្រោយវះកាត់
☒ ការថែទាំក្រោយវះកាត់
☑ ការគ្រប់គ្រងការឈឺចាប់
- ការធ្វើលំហាត់ប្រាណដោយឲ្យអ្នកជំងឺដកដង្ហើមយឺតៗ និងវែងៗអាច
☒ សួតឡើងប៉ោង
☒ ការពារការដង្ហក់
☒ កុំឲ្យខ្យល់ច្រើនពេក
☒ ថប់ដង្ហើម
☑ ការពារការដង្ហក់
- តើចំនុចណាមួយខាងក្រោមដែលអ្នកគិតថាត្រូវតែធ្វើការវះកាត់ កំរិតបន្ទាន់ ?
☒ អ្នកជំ ងឺគ្រោះថ្នាក់ដោយបញ្ហាផ្សេងៗ
☒ មានការហូរឈាមនៅខាងក្នុងរាងកាយ
☒ ឈឹខ្លាំងនៅក្នុងខ្លួន នឹង ក្ដៅខ្លួន
☒ អ្នកជំងឺមហារីក
☑ មានការហូរឈាមនៅខាងក្នុងរាងកាយ