QCM Flashcards
ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវបានកំណត់ឲ្យមាន៖
ក. ទីស្តីការគណៈរដ្ឋមន្រ្តី១ ក្រសួង២៥ និងរដ្ឋលេខាធិការ២
ខ. ទីស្តីការគណៈរដ្ឋមន្រ្តី១ ក្រសួង២៦ និងរដ្ឋលេខាធិការ២
គ. ទីស្តីការគណៈរដ្ឋមន្រ្តី១ ក្រសួង២៧ និងរដ្ឋលេខាធិការ១
ឃ. ទីស្តីការគណៈរដ្ឋមន្រ្តី១ ក្រសួង២៨ និងរដ្ឋលេខាធិការ១
ឃ
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបានឯកភាពតាមរយៈនយោបាយ៖
ក. មជ្ឈការ
ខ. វិមជ្ឈការ
គ. វិសហមជ្ឈការ
ឃ. វិមជ្ឈការ និងវិសហមជ្ឈការ
ឃ
ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាអនុវត្តតាមប្រព័ន្ធបោះឆ្នោត៖
ក. ប្រព័ន្ធសមាមាត្រទូទាំងប្រទេស
ខ. ប្រព័ន្ធសមាមាត្រតាមរាជធានី ខេត្ត
គ.ប្រព័ន្ធសមាមាត្រតាមភូមិភាគ
ឃ. ប្រព័ន្ធឯកកត្តនាម
ក
តាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និយមន័យថវិកាគឺ៖
ក. ថវិកាគឺជាឧបករណ៍បម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល
ខ. ថវិកាគឺជាចំណូលចំណាយរបស់រដ្ឋ
គ. ថវិកាគឺសម្តៅដល់សំណុំនៃគណនីដែលពិពណ៌នាសម្រាប់ឆ្នាំនីមួយៗអំពីធនធានអចិន្ត្រៃយ៍ &បន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋ
ឃ. ថវិកាសម្តៅដល់តុល្យភាពនៃចំណាយទាំងអស់របស់រដ្ឋាភិបាល
គ
កម្ពុជាបច្ចុប្បន្នប្រកាន់យករបបគ្រប់គ្រងរដ្ឋាភិបាល៖
ក. សាធារណរដ្ឋចម្រុះ
ខ. រាជានិយមផ្តាច់ការ
គ. រាជានិយមបែបទ្វីក
ឃ. រាជានិយមបែបសភានិយម
ឃ
ភាសាខ្មែរមានដើមកំណើតមក៖
ក.ពីភាសាខ្មែរ
ខ.ពីភាសាបាលី
គ.ពីភាសាសំស្រ្កឹត
ឃ.ពីភាសាមន
ក
ប្រព័ន្ធច្បាប់ដែលពេញនិយមនៅលើពិភពលោកគឺជាប្រព័ន្ធ៖
ក.ប្រព័ន្ធច្បាប់ Civil Law
ខ.ប្រព័ន្ធច្បាប់ Common Law
គ.ប្រព័ន្ធច្បាប់សង្គមនិយម និងប្រព័ន្ធច្បាប់ឥស្លាម
ឃ.ប្រព័ន្ធច្បាប់ Civil law & ប្រព័ន្ធច្បាប់ Common Law
ឃ
ការងារអាទិភាពដែលអ្នកគ្រប់គ្រងត្រូវធ្វើគឺ៖
ក. កសាងកម្លាំងចិត្តដល់មន្រ្តី
ខ. យល់ដឹង ស្គាល់ ចាត់ចែង &រៀបចំមន្រ្តីធ្វើការ
គ. ពិនិត្យកែលម្អបរិយាកាសការងារក្នុងអង្គភាព
ឃ. no right answer
ខ
កម្ពុជាចូលជាសមាជិកនៃអង្គការសហប្រជាជាតិ៖
ក. ១៣ កញ្ញា ១៩៥៤
ខ. ១៤ តុលា ១៩៥៤
គ. ១៣ វិច្ឆិកា ១៩៥៥
ឃ. ១៤ ធ្នូ ១៩៥៥
ឃ
មុខងាររបស់គណបក្សដែលមានតួនាទីផ្តល់នូវតុល្យភាពសង្គម&ស្ថិរភាពនយោបាយគឺ៖
ក.ជ្រើសរើសបេក្ខភាព
ខ.រៀបចំរដ្ឋាភិបាល
គ.ផ្តល់ការជំទាស់
ឃ.អង្គាសមូលនិធិ
គ
រឿងក្តីរដ្ឋបាលសម្តៅដល់៖
ក.បណ្តាវិវាទទាំងឡាយដែលស្ថិតនៅក្រោមសាលាជម្រះក្តីរដ្ឋបាល
ខ.បណ្តាវិវាទទាំងឡាយដែលរដ្ឋបាលត្រូវដោះស្រាយ
គ.បណ្តាវិវាទទាំងឡាយដែលតុលាការរដ្ឋប្បវេណីត្រូវដោះស្រាយ
ឃ.រឿងក្តីទាំងឡាយដែលពុំទាន់មានតុលាការណាមួយដោះស្រាយ
ក
លិខិតបទដ្ឋានគឺ៖
ក.ជាខ្លឹមសារតាក់តែងសម្រាប់ព័ត៌មាន
ខ.ជាលិខិតស្នាមលាយលក្ខណ៍អក្សរដាក់ចេញជាគោលការណ៍កំណត់ បញ្ជា តែងតាំង ឬធ្វើទំនាក់ទំនងតាមមុខសញ្ញា
គ.ជាការផ្តល់យោបល់ដោយលិខិតស្នាម
ឃ.សម្រាប់ការបញ្ជា
ខ
យុគសម័យថ្មីសតវត្សទី២១ បច្ចុប្បន្ននេះពិធីការជាតិមានធាតុ៖
ក.ទំនៀមទម្លាប់+ប្រពៃណី+សាសនា
ខ.ទំនៀមទម្លាប់+ប្រពៃណី+ពិធីការទូត
គ.ទំនៀមទម្លាប់+ប្រពៃណី+សាសនា+ពិធីការទូត
ឃ.វប្បធម៌+ពិធីការទូត+បច្ចេកេវិទ្យាទំនើប
គ
អគ្គលេខាធិការអាស៊ានត្រូវបានតែងតាំងដោយ៖
ក.សន្និសីទអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ
ខ.កិច្ចប្រជុំកំពូលអាស៊ាន
គ.កិច្ចប្រជុំបច្ចេកទេស
ឃ.កិច្ចប្រជុំថ្នាក់ប្រមុខមុខងារសាធារណៈ
ខ
ប្រព័ន្ធនយោបាយនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានកំណត់នៅក្នុង៖
ក.ច្បាប់ស្តីពីគណបក្សនយោបាយ
ខ.សន្ធិសញ្ញាអន្តរជាតិនិងកិច្ចព្រមព្រៀងក្រុងប៉ារីស
គ.រដ្ឋធម្មនុញ្ញ
ឃ.ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី
គ
ការគ្រប់គ្រងគម្រោងគឺ៖
ក.សំដៅលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុដែលត្រូវចំណាយលើគម្រោង
ខ.ជាការប្រើប្រាស់នូវជំនាញបច្ចេកទេសដើម្បីគ្រប់គ្រងការងារ
គ.ជាការត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារដែលទទួលបានតាំងពីចាប់ផ្ដើមគម្រោង រហូតដល់ការបញ្ចប់គម្រោង
ឃ.សំដៅលើការការរៀបចំផែនការ ការរៀបចំអង្គភាព ការលើកទឹកចិត្ត ការគ្រប់គ្រងដឹកនាំ ការ តម្រង់ទិសនិងការត្រួតពិនិត្យវាយតម្ល
ឃ
កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការមានគោលដៅជាយុទ្ធសាស្ត្រក្នុងការ៖
ក.ប្រយុទ្ធប្រឆាំងអំពើពុករលួយ
ខ.កំណែទម្រង់រដ្ឋបាលសាធារណៈ
គ.ពង្រឹង ពង្រីកុលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅមូលដ្ឋាន
ឃ.ផ្តល់សេវាសាធារណៈរបស់ក្រសួងស្ថាប័ននៅថ្នាក់ក្រោមជាតិកាន់តែរហ័សនិងមានប្រសិទ្ធភាព
គ
ការរស់នៅប្រកបដោយអព្យាស្រ័យ ធម៌សន្តោសគឺជា៖
ក.ទស្សនៈព្រះពុទ្ធ
ខ.ទស្សនៈខុងជឺ
គ.ទស្សនៈឡាហ្វុងតែន
ឃ.ទស្សនៈមហាត្មៈគន្ធី
ក
អ្នកនាំពាក្យនៃស្ថាប័នមួយត្រូវបានចាត់ទុកថា៖
ក.ជាឆ្មាំការពារស្ថាប័ន
ខ.ជាមន្ត្រីបច្ចេកទេសដោះស្រាយគ្រប់បញ្ហារបស់ស្ថាប័ន
គ.ជាមន្ត្រីរងចាំតែផ្ដល់ចម្លើយ
ឃ.គ្មានឲម្លើយត្រឹមត្រូវ
ក
កត្តាសំខាន់ដើម្បីជំរុញវិស័យICTគឺ៖
ក.វិស័យឯកជន
ខ.សម្ភារនិងថវិកា
គ.ធនធានមនុស្ស
ឃ.គ្មានចម្លើយ
គ
រាជរដ្ឋាភិបាលចង់ដឹងអំពីសុខភាពស្រ្តីទូទាំងប្រទេស។ អ្នកត្រូវបានអនុញ្ញាតឲ្យធ្វើការអង្កេតលើប្រធាន បទនេះ។ ចូរអ្នកជ្រើសរើសមន្ត្រីសំភាសន៍ប្រភេទណាដែលអ្នកសង្ឃឹមថាបានការឆ្លើយតបពេញលេញ៖
ក.អ្នកសំភាសន៍ជាបុរស
ខ.អ្នកសំភាសន៍ជាយុវជនសង្ខារ
គ.អ្នកសំភាសន៍ជាយុវតីស្រស់ស្អាត
ឃ.អ្នកសំភាសន៍ជាស្រ្តី
គ
គោលនយោបាយរូបិយវត្ថុដាក់ចេញដោយ៖
ក.ធនាគារជាតិកម្ពុជា
ខ.ធនាគារពាណិជ្ជ ឬស្ថាប័នវញ្ញវត្ថុដែលផ្តល់ហិរញ្ញប្បទានផ្សេងៗ
គ.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឃ.រដ្ឋសភាជាតិ
ក
រាជធានី ខេត្ត ក្រុង ស្រុក ដល់ត្រូវគ្រប់គ្រងតាមគោលការណ៏៖ ក.លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខ.ការប្រយុទ្ធប្រឆាំងអំពើពុករលួយ
គ.កំណែទម្រង់រដ្ឋបាលសាធារណៈ
ឃ.រដ្ឋបាលឯកភាព
ឃ
គណនាប្រាក់ឈ្នួលជាមធ្យមនៃកម្មករ៥នាក់មាន ១៥០, ១៥៥, ១៥៩, ១៦៤, ១៦៨ និង១៧៦ តើអ្នកដឹងប្រើរូបមន្តណាដើម្បីបានចម្លើយបឲ្យស្មើនឹង១៦២?
ក.Mean(X bar)
ខ.Median(Med)
គ.Mode(Mo)
ឃ.គ្មានចម្លើយត្រឹមត្រូវ
ក
ក្រមសីលធម៌បង្ហាញពីអំពើណារបស់មនុស្ស៖
ក.អំពើល្អ
ខ.អំពើអាក្រក់
គ.អំពើល្អនិងអំពើអាក្រក់
ឃ.អំពើគំរូ
គ
វិវាទពាក់ព័ន្ធនឹងមុខងារសាធារណៈត្រូវដោះស្រាយតាមនិតិវិធី៖
ក.ពីនិត្យដោយប្រធានស្ថាប័ននិងតុលាការ
ខ.ពិនិត្យដោះស្រាយដោយគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងមុខងារសាធារណៈជាមុន មុននឹងដោះស្រាយតាមផ្លូវតុលាការ
គ.ពិនិត្យសម្រេចដោយប្រធានស្ថាប័ន គណៈកម្មាធិការសម្រុះសម្រួលពាក់ព័ន្ធនឹងមុខងារសាធារណៈ និងតុលាការ
ឃ.គ្មានចម្លើយត្រឹមត្រូវ ៩៧,
ខ
ការងារសំខាន់របស់អ្នកដឹកនាំពី៖
ក.រៀបចំផែនការបានល្អ
ខ.ចេះប្រើពេលវេលា
គ.ចេះជ្រើសរើសអាទិភាពការងារ
ឃ.ចេះបង្កើតនូវចក្ខុវិស័យ
ឃ
គោលការណ៍នៃការកំណែទម្រង់ប្រព័ន្ធបៀវត្ស៖
ក.ចង់ឲ្យប្រាក់បៀវត្យព្រឹសច្ចកវិស័យឯកជន
ខ.សមធម៌ សង្គតិភាព រវាងបៀវត្តបន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ផលិតភាពការងារ និងលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ
គ.កំណើនសេដ្ឋកិច្ចនឹងការប្រកួតប្រជែងក្នុងទីផ្សារការងារ
ឃ.លើកកម្ពស់គុណភាពនិងការទទួលខុសត្រូវរបស់មន្ត្រីរាជការ
ខ
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសំដៅលើ៖
ក.ស្ថិរភាពនយោបាយ
ខ.ស្ថិរភាពការខាំចូល
គ.ស្ថិរភាពកំណើនសេដ្ឋកិច្ច ស្ថិរភាពថ្លៃ ស្ថិរភាពររត្រាប្តូរប្រាក់ និងស្ថិរភាពការងារ
ឃ.ស្ថិរភាពវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
គ
អានុភាពនៃលិខិតបទដ្ឋានគតិយុត្ដមានឥទ្ធិពលយ៉ាងណា?
ក.ណែនាំឲ្យអនុវត្ត
ខ.ជូនដំណឹងឲ្យអនុវត្ត
គ.ដាក់បង្ខំឲ្យអនុវត្ត
ឃ.សម្រាប់ពិនិត្យ ពិចារណាដើម្បីឆ្លើយតប
គ
ទេពកោសល្យដែលអ្នកគ្រប់គ្រងត្រូវតែមានគឺ៖
ក.ការទទួលខុសត្រូវ
ខ.ការប្រើមនុស្ស(មន្ត្រី)
គ.ការរៀបចំផែនការ និងការចាត់ចែងដាក់ឲ្យអនុវត្ត
ឃ.គ្មានចម្លើយត្រឹមត្រូវ
ខ
មតិមួយលើកឡើងថា«បច្ចេកវិទ្យាជាឧបករណ៍ដែលមានភាពច្បាស់លាស់ មិនលំអៀង មិនយល់ញាតិ(គ្មានមនោសញ្ចេតនា) មិនខ្លាចការគម្រាម ការប្រើអំណាចឥទ្ធិពល៖
ក.ត្រឹមត្រូវ
ខ.90%
គ.មិនត្រឹមត្រូវទេ
ឃ.គ្មានចម្លើយត្រឹមត្រូវ
ក
គោលការណ៍នីត្យានុកូលភាព៖
ក.អាជ្ញាធរដែលមានអំណាចឋានានុក្រមខ្ពស់ជាង មានអំណាចក្នុងការលុបកែប្រែសេចក្ដីសម្រេចរបស់មន្ត្រីក្រោមបង្គាប់
ខ.លិខិតបទដ្ឋានគតិយុត្តដែលមានឋានានុក្រមនៅកម្រិតទាបត្រូវដាច់ខាតអនុវត្តអនុលោមតាមលិខិតគតិយុត្តដែលមានឋានានុក្រុមខ្ពស់ជាង
គ.ផ្តល់អំណាចដល់អាជ្ញាធរក្នុងការសម្រេចនឹងដាក់វិធានដោះស្រាយផ្អែកលើស្ថានការជាក់ស្តែង
ឃ.កំណត់សមត្ថកិច្ចជាប់ចំណងរបស់អាជ្ញាធរ
ខ
ដើម្បីធ្វើការឲ្យមានប្រសិទ្ធភាពជាអ្នកគ្រប់គ្រងគម្រោងត្រូវ៖
ក.ប្រើអំណាចផ្តាច់ការគ្រប់គ្រងមន្ត្រីបច្ចេកទេស ខ.ដើរតួនាទីជាអ្នកដឹកនាំ ធ្វើសេចក្តីសម្រេចចិត្ត និងដោះស្រាយទំនាស់
គ.ប្រើគ្រប់មធ្យោបាយបញ្ចុះបញ្ចូលថ្នាក់ដឹកនាំ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ឲ្យមានទំនុកលើ
គម្រោងរបស់ខ្លួន
ឃ.ប្រើប្រាស់ធនធានហិរញ្ញវត្ថុតែម្យ៉ាងដើម្បីដោះស្រាយផលប៉ះពាល់
ខ
មន្ត្រីគ្រប់រូបត្រូវអភិវឌ្ឍន៍យ៉ាងដូចម្តេចខ្លះ ដើម្បីក្លាយជាឧត្តមមន្ត្រី ជាឥស្សរជនជាន់ខ្ពស់៖
ក.មនុស្សយើងដែលកសាងល្អពិតៗបានត្រូវអភិវឌ្ឍ និងប្រតិបត្តិតាមគុណសម្បត្តិសិល្បចំនួន៤០ប្រការដោយប្រើពេលវេលានិងភាពឧស្សាហ៍ព្យាយាម
ខ.ចាំបាច់ប្រើពេលវេលានិងការតាំងចិត្តជួយខ្លួនឯងហើយឬនៅ
គ.មានគោលបំណងច្បាស់លាស់មានភាពរឹងប៉ឹង មានការតាំងចិត្ត(សមាធិ) មានជំនឿជឿជាក់
លើខ្លួនឯងនិងមនោយិទ្ធិ
ឃ.មានសុខភាព មានសមត្ថភាព មានគុណធម៌(សីលធម៌វិជ្ជាជីវៈ)
គ
នៅក្នុងការជំនុំជម្រះរឿងក្ដីរដ្ឋប្បវេណីនៃសាលាដំបូងនីមួយៗត្រូវធ្វើការជំនុំជម្រះដោយចៅក្រម៖
ក.ដោយចៅក្រម១រូប ឬពារូប ក្នុងករណីដែលច្បាប់បានកំណត់ថា ត្រូវវិនិច្ឆ័យជម្រះក្តីដោយ
ក្រុមប្រឹក្សាជំនុំជម្រះនៃចៅក្រម
ខ.ដោយចៅក្រម១រូប
គ.ដោយក្រុមប្រឹក្សាជំនុំជម្រះដែលមានចៅក្រម៣រូប
ឃ.ដោយចៅក្រម៥រូប
ក
លំដាប់តក្ដីភាពនៃបច្ចេកស័ព្ទ៖
ក.គោលដៅ យុទ្ធសាស្ត្រ ចក្ខុវិស័យ ផែនការសកម្មភាព គោលបំណង
ខ.យុទ្ធសាស្ត្រ គោលដៅ ចក្ខុវិស័យ ផែនការសកម្មភាព គោលបំណង
គ.ចក្ខុវិស័យ គោលដៅ យុទ្ធសាស្ត្រ ផែនការសកម្មភាព គោលបំណង
ឃ.ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ ផែនការសកម្មភាព
ឃ
ឥរិយាបថ និងគំនិតផ្តួចផ្តើមណាខ្លះដែលអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំ ឬសិក្ខាសាលាត្រូវមាន៖
ក.គ្រប់គ្រងពេលវេលា កត់ត្រាមតិ និងគំនិត ជំរុញឲ្យមានការចូលរួម ប្រើសំណួរដេញដោល ក្នុងន័យបំផុសគំនិត ធ្វើការសង្ខេប ឬសំយោគគំនិត អាជ្ញាធរកណ្ដាល បង្កើតបរិយាកាសរីករាយនិងអារម្មណ៍សរី
ខ.ប្រើពាក្យ ឬភាសាងាយយល់ ជំរុញឲ្យបង្ហាញលិខិតបទដ្ឋានគតិយុត្តពេលអ្នកមានមតិយោបល់
គ.ប្រើប្រាស់សិទ្ធិដែលមានការជឿទុកចិត្ត ដើម្បីជួយដោះស្រាយបញ្ហា
ឃ.ផ្ដោតលើគុណភាពនៃការកត់ត្រាចំណុចនីមួយៗដោយសង្ខេបឲ្យខ្លីតែត្រូវរក្សាគោលគំនិតដើម
ក
លោក(ក) ក្របខ័ណ្ឌ(ក.៣.១ ជាអនុមន្ត្រីថ្នាក់លេខ១) មានមុខតំណែងជាអគ្គនាយកនៃអគ្គនាយក ដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួង(A)។ លោក(ក) មានអតីតភាពការងារចំនួន១១ឆ្នាំ គាត់អាចប្តូរឋានន្តរ ស័ក្តិមកជា៖
ក.ឧត្តមន្ត្រីថ្នាក់លេខ១
ខ.វរមន្ត្រីថ្នាក់លេខ១
គ.វរមន្ត្រីថ្នាក់លេខ២
ឃ.វរមន្ត្រីថ្នាក់លេខ៤
ឃ
ការវិនិយោគផ្ទាល់ពីបរទេសចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍតាមរយៈ៖
ក.ការបង្កើនមូលធនក្នុងប្រទេសកំពុងអភិវឌ្ឍនិងការផ្ទេរបច្ចេកវិទ្យាពីបរទេសរីកចម្រើន
ខ.ការបង្កើតការងារក្នុងប្រទេស
គ.ការបង្កើតចំណូលឲ្យប្រជាជន
ឃ.ការបង្កើតតម្រូវការក្នុងស្រុក និទប់ស្កាត់សំណាកស្រុកនៃកម្លាំងពលកម្ម
ក
នៅពេលដែលយើងនិយាយអំពីបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង(ICT) គឺមានន័យសំដៅលើ៖
ក.ការបោះពុម្ព រលកសញ្ញាវិទ្យុ ទូរទស្សន៍ និងខ្សែភាពយន្ត
ខ.ការបោះពម្ព រលកសញ្ញាវិទ្យុ ទូរទស្សន៍ ខ្សែភាពយន្ត និងកុំព្យូទ័រ
គ.ការបោះពម្ព រលកសញ្ញាវិទ្យុ ទូរទស្សន៍ ខ្សែភាពយន្ត កុំព្យូទ័រ និងអ៊ីនធឺណែត
ឃ.ទាំងអស់ខាងលើ(ទម្រង់ជាDigital)
ឃ
សេចក្តីព្រាងច្បាប់មានប្រភពព្រាងបឋមដោយផ្នែកណា៖
ក.ដោយរដ្ឋសភាឬព្រឹទ្ធសភា
ខ.ដោយរាជរដ្ឋាភិបាល
គ.ដោយអង្គភាពជំនាញ
ឃ.ដោយអង្គការសង្គមស៊ីវិល
ក
សេចក្តីបញ្ចប់នៃសុន្ទរកថាមួយមានផ្នែកសំខាន់ៗដូចខាងក្រោម៖
ក.ការសង្ខេបចំណុចសំខាន់ៗនិងសារសំខាន់ឡើងវិញសេចក្តីសង្ឃឹមរបស់វាគ្មិននិងការអំពាវនាវ
ខ.ការថ្លែងអំណរគុណចំពោះអ្នកចូលរួម និងការណែនាំប្រធានបទថ្មី
គ.ការសង្ខេបចំណុចសំខាន់ៗឡើងវិញ ការអំពាវនាវ និងការថ្លែងអំណរគុណចំពោះអ្នកចូលរួម
ឃ.ចម្លើយខាងលើមិនត្រូវទាំងអស់
គ
កម្មវិធីរបស់អង្គភាពបង្កើតឡើងតាមរយៈមធ្យោបាយ៖
ក.បទដ្ឋានច្បាប់របស់អង្គភាព
ខ.ការមើលឃើញរបស់ប្រធានអង្គភាព
គ.វិធីសាស្រ្តគោលដៅ(GOAL)
ឃ.គ្មានចម្លើយត្រឹមត្រូវ
គ
ការជ្រើសរើសឲ្យចូលបម្រើការងារប្រភេទក្របខ័ណ្ឌ(ក)ទៅក្នុងក្របខ័ណ្ឌមុខងារសាធារណៈតាម ក្រសួងស្ថាប័នបេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីសញ្ញាបត្របណ្ឌិតឡើងទៅត្រូវកំណត់អាយុ៖
ក.៣០ឆ្នាំ
ខ.៤០ឆ្នាំ
គ.៣៥ឆ្នាំ
ឃ.មិនគិតលក្ខខណ្ឌអាយុ
គ