ADM Y2S2 Flashcards
- កំណែទំរង់ប្រព័ន្ធសុខាភិបាល បង្កភាពងាយស្រួលជាងមុន សំរាប់ប្រជាជនប្រើប្រាស់ដើម្បី :
- បង្កើនគុណភាព និងប្រសិទ្ធភាពជាបណ្តើរៗនៃសេវាបង្ការ
- ឆ្លើយតបចំពោះតំរូវការរបស់ប្រជាជន
- យកចិត្តទុកដាក់ដោះស្រាយបញ្ហាជាអាទិភាព
- ផ្តល់សេវាថែទាំជូនប្រជាជនទូទៅ
បង្កើនគុណភាព និងប្រសិទ្ធភាពជាបណ្តើរៗនៃសេវាបង្ការ
- គោលបំណងនៃការអប់រំសុខភាពឱ្យបានល្អប្រសើរ ត្រូវជួយឱ្យប្រជារាស្ត្រផ្លាស់ប្តូរ :
- អនាម័យផ្ទាល់ខ្លួនឱ្យបានល្អ
- របៀបនៃការរស់នៅ របបអាហារ
- អាកប្បកិរិយា ឥរិយាបថ ប្រកាន់យកទំលាប់
- បង្រៀនម្ដាយការពារនៅជម្ងឺកង្វះអា
អាកប្បកិរិយា ឥរិយាបថ ប្រកាន់យកទំលាប់
សារសំខាន់នៃ ការអប់រំសុខភាពគឺ:
- ការពារការឈឺចាប់ និងអារម្មណ៍តានតឹង
- លើកស្ទួយសុខភាពប្រជាជនទាំងផ្លូវកាយ ផ្លូវចិត្ត
- ចូលរួមរៀនសូត្របង្កើនការពារសុខភាព
- កំណត់តម្រូវការសុខភាពឱ្យបានត្រឹមត្រូវ
លើកស្ទួយសុខភាពប្រជាជនទាំងផ្លូវកាយ ផ្លូវចិត្ត
4 គោលការណ៍នៃ ការអប់រំសុខភាព អ្នកអប់រំត្រូវ :
- ដឹងពីតម្រូវការរបស់សហគមន៍
- ព្យាយាមឱ្យគាត់ចូលរួមគ្រប់សកម្មភាព
- ដាស់លឿនឱ្យគាត់ចូលរួមរៀនទាក់ទងសុខភាព
- រៀបចំឱ្យអ្នកចូលរួមមានកន្លែងអង្គុយបានសមរម្យ
ដឹងពីតម្រូវការរបស់សហគមន៍
ចម្លើយខាងក្រោមជាសុខភាពសហគមន៍ បានប្រសើរឡើងតាមរយៈការអប់រំសុខភាព លើកលែងតែ:
- ការអប់រំសហគមន៍ឱ្យយល់ជ្រួតជ្រាបអំពីសារៈសំខាន់នៃការប្រើប្រាស់សេវា
- ការអប់រំសហគមន៍ឱ្យចេះកំណត់បានពីបញ្ហាសុខភាព ឬផលប៉ះពាល់ដល់សុខភាព
- ការអប់រំសហគមន៍ឱ្យយល់ពីអត្ថប្រយោជន៍នៃការចេះដឹកនាំអំពីផលប៉ះពាល់សុខភាព
- ការអប់រំសហគមន៍ឱ្យយល់ពីអត្ថប្រយោជន៍នៃការយល់ដឹងពីជម្ងឺកាមរោគ
ការអប់រំសហគមន៍ឱ្យយល់ពីអត្ថប្រយោជន៍នៃការយល់ដឹងពីជម្ងឺកាមរោគ
ជំហានទី១ នៃជំហានទាំង ៧ ក្នុងការអប់រំសុខភាពគឺ :
- កំណត់បញ្ហា
- ប្រើប្រាស់សម្ភារៈឱ្យត្រឹមត្រូវ
- ជ្រើសរើសខ្លឹមសារសមស្រប
- ប្រើប្រាស់វិធីសាស្ត្រសមស្រប
កំណត់បញ្ហា
តើអ្នកជ្រើសរើសជំហានទីប៉ុន្មានយកមកប្រើ ដើម្បីធ្វើការវាយតម្លៃក្នុងការអប់រំសុខភាព :
- ជំហានទី ៤
- ជំហានទី ៥
- ជំហានទី ៦
- ជំហានទី ៧
ជំហានទី ៦
ប្រព័ន្ធថែទាំសុខភាពនៅ ស្រុកប្រតិបត្តិមួយមានប្រជាជនពី :
- ៧០.០០០នាក់ ទៅ ១០០.០០០នាក់
- ៨០.០០០ នាក់ ទៅ ១២០.០០០ នាក់
- ៥០.០០០នាក់ ទៅ១៣០.០០០ នាក់
- ៩៥០.០០នាក់ ទៅ១៣០.០០០ នាក់
៨០.០០០ នាក់ ទៅ ១២០.០០០
ប្រព័ន្ធថែទាំសុខភាពនៅមណ្ឌលសុខភាពមួយ មានប្រជាជនពី :
- ៨០០០ នាក់ ទៅ ១២.០០០ នាក់
- ៨៥០០ នាក់ ទៅ ១២.៥០០ នាក់
- ៩០០០ នាក់ ទៅ ១៣.០០០ នាក់
- ៩៥០០ នាក់ ទៅ ១៣.៥០០ នាក់
៨០០០ នាក់ ទៅ ១២.០០០ នាក់
សម្ភារៈដែលប្រើ សម្រាប់អប់រំសុខភាពមាន :
- កន្ត្រៃ ស្កុត ក្រដាសផ្ទាំងធំ វិទ្យុ ទូរទស្សន៍ រូបភាពផ្ទាំងធំ
- សៀវភៅសន្លឹកបត់ កន្ត្រៃ ស្កុត ក្រដាសផ្ទាំងធំ រូបសិប្បនិម្មិត
- ក្រដាសផ្ទាំងធំ សៀវភៅសន្លឹកបត់ កន្ត្រៃ ស្កុត វិទ្យុ ទូរទស្សន៍
- រូបភាពផ្ទាំងធំ រូបភាពសន្លឹកបត់ សៀវភៅសន្លឹកផ្ទាត់ ស្អាតទូរទស្សន៍ វិទ្យុ
រូបភាពផ្ទាំងធំ រូបភាពសន្លឹកបត់ សៀវភៅសន្លឹកផ្ទាត់ ស្អាតទូរទស្សន៍ វិទ្យុ
ការប្រើរូបភាពផ្ទាំងធំក្នុងការអប់រំសុខភាព គឺមិនត្រូវ :
- ឈរកាន់ផ្ទាំងរូបភាពហើយលើកបង្ហាញដល់អតិថិជន
- ឈរនៅចំពីមុខផ្ទាំងរូបភាពជាហេតុធ្វើឱ្យអ្នកចូលរួមមើលមិនឃើញ
-ដាក់បិទលើជញ្ជាំងដើម្បីឱ្យអ្នកចូលរួមមើលឃើញទាំងអស់គ្នា - ដាក់លើតុដោយឱ្យអ្នកចូលរួមមើលដោយខ្លួនឯង
ឈរនៅចំពីមុខផ្ទាំងរូបភាពជាហេតុធ្វើឱ្យអ្នកចូលរួមមើលមិនឃើញ
ប្រព័ន្ធថែទាំសុខភាពដែលសហគមន៍ កំពុងប្រើប្រាស់សព្វថ្ងៃមាន :
- ប្រព័ន្ធប្រើសេវាអប់រំ និងពិគ្រោះយោបល់
- ប្រព័ន្ធសេវាពិនិត្យ និងព្យាបាល
- ប្រព័ន្ធបង្ការ និងព្យាបាល
- ប្រព័ន្ធថែទាំ និងលេីកកំពស់សុខភាព
ប្រព័ន្ធបង្ការ និងព្យាបាល
ជំហានទាំងអស់នៃ ការអប់រំសុខភាពមាន :
- ៤ ជំហាន
- ៥ ជំហាន
- ៦ ជំហាន
- ៧ ជំហាន
៧ ជំហាន
តើការជ្រើសរើសខ្លឹមសារសមស្របក្នុង ការអប់រំសុខភាពស្ថិតនៅជំហានទី ប៉ុន្មាន?
- ជំហានទី២
- ជំហានទី៣
- ជំហានទី ៤
- ជំហានទី ៥
ជំហានទី៣
តើចម្លើយណាមួយដែលជាជំហានទី២ នៃការអប់រំអតិថិជនក្នុងអំឡុងពេលព្យាបាល?
- កំណត់បញ្ហា
- ជ្រើសរើសខ្លឹមសារអប់រំសមស្រប
- ជ្រើសរើសខ្លឹមសារគ្លីនិកត្រឹមត្រូវ
- ជ្រើសរើសវិធីសាស្ត្រអប់រំសុខភាព
រើសរើសខ្លឹមសារគ្លីនិកត្រឹមត្រូវ
ដើម្បីបានព័ត៌មានត្រឡប់ និង វាយតម្លៃក្នុងការអប់រំសុខភាពតើអ្នកយកជំហានទីប៉ុន្មានមក ប្រើ?
- ជំហានទី ៣
- ជំហានទី ៤
- ជំហានទី ៥
- ជំហានទី ៦
ជំហានទី ៦
ការកត់ត្រាចូលបញ្ជីតាមផ្នែកនីមួយៗ នៅមណ្ឌលសុខភាពយើងហៅថា :
- បញ្ជីកត់ត្រាពិនិត្យពិគ្រោះធម្ងឺក្រៅ
- បញ្ជីពិនិត្យធម៌ឫស
- បញ្ជីពិពីត្យកត់ត្រាពន្លឺចេញ
- បញ្ជីពិនិត្យកត់ត្រាជម្ងឺស្លាប់
បញ្ជីកត់ត្រាពិនិត្យពិគ្រោះធម្ងឺក្រៅ
តើបញ្ជីកត់ត្រានៃមណ្ឌលសុខភាពនៅក្នុងខ្ទង់ ទី១១កត់ត្រាពីអ្វី?
- អាស្រ័យដ្ឋានអ្នកជម្ងឺ
- រោគសញ្ញានៃជម្ងឺ
- មូលហេតុនៃជម្ងឺ
- ការបញ្ជូនអ្នកជម្ងឺ
រោគសញ្ញានៃជម្ងឺ
តើបញ្ជីកត់ត្រានៃមណ្ឌលសុខភាពនៅក្នុងខ្ទង់ ទី១១កត់ត្រាពីអ្វី?
- រោគសញ្ញា
- បញ្ហាសុខភាព
- ការព្យាបាល
- មូលហេតុបញ្ជូន
ការព្យាបាល
រៀងរាល់ពេលផ្តល់សេវា បុគ្គលិកមណ្ឌលសុខភាព ត្រូវកត់ត្រាចូលបញ្ជីតាមផ្នែកនីមួយ បញ្ជីនេះយើងហៅថា
- បញ្ជីកត់ត្រាជម្ងឺចូល និងជម្ងឺចេញ
- បញ្ជីកត់ត្រាពិនិត្យពិគ្រោះជំងឺក្រៅ
- បញ្ជីកត់ត្រាពិនិត្យព្យាបាលបន្ត
- បញ្ជីកត់ត្រាពិនិត្យជម្ងឺត្រូវតាមដាន
បញ្ជីកត់ត្រាពិនិត្យពិគ្រោះជំងឺក្រៅ
តើការអប់រំសុខភាពមានន័យយ៉ាង ដូចម្តេច?
- ផ្សព្វផ្សាយព័ត៌មានដើម្បីបង្ការជម្ងឺ
- ផ្សព្វផ្សាយព័ត៌មានពីផែនការគ្រួសារ
- ផ្សព្វផ្សាយពីសេវាព្យាបាល
- ផ្សព្វផ្សាយពីការការពារសុខភាព
ផ្សព្វផ្សាយព័ត៌មានដើម្បីបង្ការជម្ងឺ
វិធីសាស្ត្រដែលប្រើក្នុងការអប់រំសុខភាពល្អបំផុតគឺ ត្រូវពឹងផ្អែកទៅលើ :
- ក្រុមមនុស្សដែលមានចំណេះវិជ្ជា ទីកន្លែង ពេលវេលា សាវតាវប្បធម៌
- ក្រុមប្រជាជនដែលរស់នៅគ្រប់ទីកន្លែង មានពេលវេលាគ្រប់គ្រាន់
- ប្រពៃណីវប្បធម៌ដែលពួកគាត់រស់នៅតាមកន្លែងនីមួយៗ
- វិធីសាស្ត្របង្រៀនរបស់អ្នកអប់រំដែលយកទៅអនុវត្តតាមកន្លែង
ក្រុមមនុស្សដែលមានចំណេះវិជ្ជា ទីកន្លែង ពេលវេលា សាវតាវប្បធម៌
តើការផ្សព្វផ្សាយអំពីមធ្យោបាយពន្យារកំណើតនៅក្នុងសហគមន៍ ជាតួនាទីរបស់អ្នកណា?
- ឆ្មបបូរាណ
- បុគ្គលិកមណ្ឌលសុខភាព
- គ្រូពេទ្យ
- មេភូមិ
បុគ្គលិកមណ្ឌលសុខភាព
តើអ្នកណាបង្រៀនដល់ឆ្មបបូរាណឱ្យចេះកំណត់បញ្ហាដែលកើតឡើងលើ ស្ត្រីមានផ្ទៃពោះ?
- គ្រូពេទ្យ
- អ្នកស្ម័គ្រចិត្តភូមិ
- ឆ្មបមធ្យម
- គិលានុបដ្ឋាកមធ្យម
ឆ្មបមធ្យម
ការផ្គត់ផ្គង់ទឹកមិនស្អាតបណ្តាលឱ្យកើត មានជម្ងឺជាច្រើនដូចជា :
- គ្រុនពោះវៀន រលាកថ្លើម ព្រូនទំពក់ រាករូស
- អាសន្នរោគ រាក ព្រូនចង្កឹះ ក្អួត ពងព្រូន ហើមពោះ
- គ្រុនពោះវៀន អាសន្នរោគ រាក រលាកថ្លើម ព្រូនទំពក់ ព្រូនចង្កឹះ
- ជម្ងឺគ្រុនឈាម រាក ឆ្អល់ពោះ រលាកថ្លើម ផ្តាសសាយ
រុនពោះវៀន អាសន្នរោគ រាក រលាកថ្លើម ព្រូនទំពក់ ព្រូនចង្កឹះ
គុណសម្បត្តិក្នុងការប្រើសៀវភៅ សន្លឹកផ្ទាត់ក្នុងការអប់រំសុខភាពព
- ងាយមើលឃើញទាំងអស់គ្នា
- មិនត្រូវការអ្នកជួយកាន់
- មានភាពងាយស្រួលរក្សាទុក
- មានតម្លៃសមល្មម
មិនត្រូវការអ្នកជួយកាន់
ការថែទាំសុខភាពបឋមតី សំដៅលើ:
- អាហារល្អមានរស់ជាតិសំរាប់សុខភាព
- មានអាហារគ្រប់គ្រាន់រាល់ពេល
- ត្រូវយកអាហារឱ្យបានល្អត្រឹមត្រូវ
- មានប្រាក់ច្រើនសំរាប់ទិញអាហារល្អ
អាហារល្អមានរស់ជាតិសំរាប់សុខភាព
ដើម្បីរក្សាចំណីអាហារទុកដាក់នៅតាមផ្ទះ ឱ្យបានយូរគឺ:
- មុននឹងទិញអាហារត្រូវរើសរមើលតាមប្រភេទឱ្យត្រឹមត្រូវ
- មុខទិញអាហាររើសដោយប្រុងប្រយ័ត្នឱ្យត្រឹមត្រូវគ្រប់គ្រាន់
- ជ្រើសរើសប្រភេទអាហារដែលមានគុណភាពត្រឹមត្រូវ
- ទៅមុខទិញត្រូវជ្រើរើសដោយប្រុងប្រយ័ត្នយកតែអាហារស្រស់ៗ
ទៅមុខទិញត្រូវជ្រើរើសដោយប្រុងប្រយ័ត្នយកតែអាហារស្រស់ៗ
តើសំណើខាងក្រោម ណាមួយដែល មិនមែនជា ការកំណត់មធ្យោបាយអប់រំឱ្យបានសមរម្យ?
- ការបង្រៀនជាក្រុម គ្លីនិកពិនិត្យស្ត្រីមានផ្ទៃពោះ ពិនិត្យកុមារអាយុក្រោម៥ឆ្នាំ
- អ្នកអប់រំគប្បីវាយតម្លៃ ដើម្បីពិនិត្យមើលប្រសិទ្ធភាពរលើការបង្រៀនរបស់ខ្លួន
- បង្រៀនឬផ្តល់ឱវាទ៍ដល់បុគ្គលម្នាក់ៗ នៅពេលចុះទៅសាកសួរតាមផ្ទះ នៅគ្លីនិក
- ការផ្សព្វផ្សាយព័ត៌មាន តាមវិទ្យុ ទូរទស្សន៍ កាសែត និង ទស្សនាវត្តីផ្សេងៗ
អ្នកអប់រំគប្បីវាយតម្លៃ ដើម្បីពិនិត្យមើលប្រសិទ្ធភាពរលើការបង្រៀនរបស់ខ្លួន
តើឆ្មបចាំបាច់ធ្វើការវាស់វែងលើអ្វីរបស់អ្នកចូលរួម ក្នុងការអប់រំសុខភាព?
- កំរិតនៃការយល់ដឹង
- ស្ថានភាពគ្រួសារ
- សមត្ថភាពដែលមាន
- បរិស្ថានជុំវិញ
កំណត់នៃការយល់ដឹង
តើការចាប់ផ្តើម ឬយល់នូវអ្វីមួយតាមរយៈញាណ ដឹងមានន័យជាអ្វី?
- យល់ដឹងពីរាងកាយ
- ការយល់ឃើញ
- ការឃើញដោយភ្នែក
- វិធីសាស្ត្រ
ការយល់ឃេីញ
តើការមានគំនិតទៅលើវត្ថុអ្វីមួយ ដោយផ្អែកទៅលើមូលដ្ឋានចំណេះដឹងព័ត៌មានការពិតពីអ្វី
- ជំនឿ
- លក្ខណ:នៃអារម្មណ៍
- ការផ្លាស់ប្តូរ
- ការទទួលខុសត្រូវ
ជំនឿ
ឥទ្ធិពលនៃ សង្គមមាន:
- អាយុ ភេទ
- គ្រួសារ មិត្តិភក្តិ
- ការងារ
- ប្រាក់ចំណូល
ប្រាក់ចំណូល
លក្ខណៈនៃការរស់នៅផ្អែក លើរសេដ្ឋកិច្ចទាបគឺ :
- ការធុញថប់
- ភាពគ្មានការងារ
- អសមត្ថភាព
- គ្មានភាពទទួលខុសត្រូវ
ភាពគ្មានការងារ
ការផ្លាស់ប្តូរការប្រព្រឹត្តអាច កើតមានតាមរយៈ
- ការមើល ចំណេះដឹង ភាពទទួលយក
- ជំនឿ ជំនាញ ឆន្ទៈ
- ការយល់ឃើញ ជំនឿ អាកប្បកិរិយា
- អារម្មណ៍ អាកប្បកិរិយា ជំនាញ
ការយល់ឃើញ ជំនឿ អាកប្បកិរិយា
មនុស្សអាចផ្លាស់ប្តូរការប្រព្រឹត្ត នៅពេលមានគ្រោះថ្នាក់ទៅលើរាងកាយ ដោយផ្អែកលើ:
- កត្តាវេជ្ជសាស្ត្រ
- កត្តាហេតុផល
- កត្តាចិត្ត
- កត្តាសង្គម
កត្តាវេជ្ជសាស្រ្ត
តើការផ្លាស់ប្តូរការការប្ររព្រឹត្តមាន ប៉ុន្មានដំណាក់កាល?
- ៣ ដំណាក់កាល
- ៤ ដំណាក់កាល
- ៥ ដំណាក់កាល
- ៦ ដំណាក់កាល
៦ ដំណាក់កាល
វិធីសាស្ត្រនៃការចូលរួម ក្នុងការបង្កើតសកម្មភាពជាក់ស្តែង ត្រូវផ្តល់នូវព័ត៌មានជាក់លាក់ :
- ការត្រិះរិះ
- ការគាំទ្រ
- ការឯកភាព
- ការថែរក្សា
ការឯកភាព
អាកប្បកិរិយាសម្រួលដល់ការចូលរួមរបស់សហគមន៍ដោយចែករំលែកចំណេះដឹង និង ជំនាញគឺ
- ផ្តល់នូវការគោរព
- ផ្តល់នូវភាពទៀងត្រង់
- ផ្តល់នូវការស្វាគមន៍
- ផ្តល់ជារង្វាន់លើកទឹកចិត្ត
ផ្តល់នូវការគោរព
ដើម្បីអភិវឌ្ឍន៍សហគមន៍ចាំបាច់ត្រូវមានការចូលរួមពីសហគមន៍ទើបមានការរីកចំរើន និង មាន :
- គុណសម្បត្តិ
- ភាពរីករាយ
- ផលប្រយោជន៍
- និរន្តរភាព
និរន្តរភាព